បន្ទាប់ពីត្រូវបានតែងតាំងជាផ្លូវការជាគ្រូបង្វឹកអង់គ្លេសបន្ទាប់ដោយ FA លោក Thomas Tuchel បានធ្វើសន្និសីទសារព័ត៌មាននៅកីឡដ្ឋាន Wembley ។
ខាងក្រោមនេះជាការតាំងចិត្តនឹងសំនួរខ្លះៗទៅកាន់លោក Thomas Tuchel :
លោកគិតយ៉ាងមិចបើអ្នកគាំទ្រអង់គ្លេសខកចិត្តដែលគាត់ជាជនជាតិអាឡឺម៉ង់?
“ខ្ញុំសុំទោសដែលខ្ញុំកាន់លិខិតឆ្លងដែនអាឡឺម៉ង់ (សើច) អ្នកគាំទ្រទាំងអស់មានអារម្មណ៍ថាមិនចូលចិត្តខ្ញុំ តែចំណង់ចំណូលចិត្តខ្ញុំគឺសម្រាប់ Premier League និងប្រទេសនេះ។ ខ្ញុំចូលចិត្តរស់នៅទីនេះ ធ្វើគ្រប់យ៉ាងដើម្បីគោរពការងារនេះ និងប្រទេសនេះ”។
“ខ្ញុំពិតជាមានថាមពលខ្លាំងណាស់ ខ្ញុំស្រលាញ់អ្វីដែលខ្ញុំធ្វើ។ ខ្ញុំស្រលាញ់កីឡាបាល់ទាត់ ហើយតួនាទីនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាដូចជាក្មេងម្តងទៀត។ វានាំមកនូវភាពរំភើបបែបយុវវ័យឡើងវិញ ហើយខ្ញុំពិតជារំភើបណាស់ដែលបានបំពេញភារកិច្ចបែបនេះ។ បេសកកម្មដ៏ធំមួយសម្រាប់តោកំណាច គឺដើម្បីរៀបចំសម្រាប់ការប្រកួតនៅ Wembley ។
ប្រែក្លាយអង់គ្លេសឱ្យក្លាយជាម្ចាស់ជើងឯក? “ពួកគេមានកម្លាំងរួចហើយ ហើយពួកយើងបានត្រៀមរួចរាល់ហើយដែរ។ កីឡាករបានបង្ហាញសមត្ថភាព ដោយមានភាពជាប់លាប់ក្នុងការឈានទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ វាគួរអោយចាប់អារម្មណ៍ណាស់ យើងមានអ្វីៗទាំងនោះ ហើយឥឡូវនេះវាជាការជឿថាវាដល់ពេលហើយដើម្បីបង្កើតប្រព័ន្ធ និងគោលការណ៍ដែលអាចជួយក្រុមឱ្យឆ្លងកាត់បាន ហើយយើងត្រូវការសំណាងផងដែរដើម្បីជៀសវាងការរងរបួស និងធ្វើការសម្រេចចិត្តឲ្យត្រឹមត្រូវក្នុងការប្រកួត។ ជឿជាក់ថាយើងអាចបន្ថែមអ្វីមួយពីបទពិសោធបាល់ទាត់របស់ក្លឹបដែលអាចជួយយើងត្រូវបំពេញតាមស្តង់ដារទាំងនេះ យើងត្រូវបង្ហាញវាក្នុងការប្រកួតជម្រុះ និងបង្កើតបរិយាកាសទូទាំងប្រទេស ហើយបន្ទាប់មករឿងពិសេសនឹងអាចកើតឡើង”។
កិច្ចសន្យារបស់ Tuchel នឹងដំណើរការរហូតដល់បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026។
“វាជាកិច្ចសន្យារយៈពេល 18 ខែ ហើយបន្ទាប់មកពួកយើងបានព្រមព្រៀងគ្នាដើម្បីអង្គុយជជែកគ្នាម្ដងទៀត។ ទោះជាខ្ញុំមានពេលវេលារយៈពេលតែ 18 ខែ ដូច្នេះខ្ញុំកំពុងព្យាយាមកែលម្អផែនការរយៈពេលវែងរបស់ខ្ញុំ។ ពេលវេលាគឺសំខាន់សម្រាប់ខ្ញុំ ពីព្រោះវាហាក់ដូចជាការឈានជើងចូលទៅក្នុងអ្វីដែលមិនស្គាល់ ខ្ញុំធ្លាប់ធ្វើការប្រចាំថ្ងៃជាមួយបុគ្គលិកគ្រូបង្វឹក ដូច្នេះវានឹងមានភាពខុសគ្នាខ្លាំង ប៉ុន្តែវាជាពេលវេលាដ៏ល្អព្រោះវាអនុញ្ញាតឱ្យយើងផ្តោតលើវគ្គជម្រុះ World Cup”៕