• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អ្នកសារព័ត៌មានជាង ៥០ស្ថាប័ន ចូលរួមវគ្គបណ្តុះបណ្តាល ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច ដោយមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន

by Ken My
សុក្រ សីហា 16th, 2024
in សង្គម
325
SHARES
Share on FacebookShare on Twitter

ក្រុមអ្នកសារព័ត៌មានប្រមាណ ១០០នាក់ ដែលមកពីជា ៥០ស្ថាប័ន បានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលរៀបចំឡើងដោយសមាគមសហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា (CEMEA )និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា (CTAFA) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៤។

ក្នុងឪកាសនោះដែរ​ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញពីការគាំទ្រទៅដល់សមាគម CEMEA និង CTAFA ដែលបានបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកសារព័ត៌មានឱ្យងាកពីការសរសេរអត្ថបទព័ត៌មានបែបមិនសូវមានប្រយោជន៍ ទៅជាការសរសេរអត្ថបទព័ត៌មានបែបផ្តល់ចំណេះដឹងពាក់ព័ន្ធទៅនឹងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ឬជាព័ត៌មានបែបសេដ្ឋកិច្ចវិញ ខណៈដែលកម្ពុជាកំពុងទទួលបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្តាប់ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងបច្ចុប្បន្ននេះអ្នកសារព័ត៌មានគួរងាកមកសរសេរព័ត៌មាន ដែលមានប្រយោន៍ទៅសល់សង្គមជាតិ ដែលចង់ឱ្យមានការផ្លាស់ប្តូរចំពោះអ្នកសារព័ត៌មានពីការសរសេរព័ត៌មានដែលឥតប្រយោជន៍ទៅជាការសរសេរបែបមានប្រយោជន៍វិញ នោះគឺពាក់ព័ន្ធទៅនឹងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសដែលក្នុងនោះរឿងសេដ្ឋកិច្ចជាការសំខាន់ ខណៈដែលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំមួយ ដើម្បីធ្វើការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់អ្នកអាន អ្នកស្តាប់ ដែលធ្លាប់តែចូលចិត្តចំពោះដំណឹងបែបសន្តិសុខសង្គម បែបជារឿងអាស្រូវរបស់បុគ្គលល្បីឈ្មោះឱ្យទៅជាការចង់អាន ចង់ស្តាប់នូវព័ត៌មាន ឬដំណឹងស្តីពីសេដ្ឋកិច្ចវិញ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ចើញចូលរួមជាវាគ្មិន ពីលោក គី សុខលីម ឧត្តមទីប្រឹក្សាសមាគម CEMEA ដែលលោកបានបង្ហាញពីមូលដ្ឋានគ្រឹះសារព័ត៌មាន និងវិធីសាស្រ្តសរសេរព័ត៌មានសេដ្ឋកិច្ច ដោយលើកយកពីលក្ខណៈខុសគ្នារវាង ប្រធានបទ មុម និងអត្ថបទ ។ លោកបានបន្ថែមថា យើងត្រូវជ្រើសរើស មុមណាមួយ មកសរសេរដើម្បីអោយមានភាពទាក់ទាញ និងទទួលបានប្រសិទ្ថភាពខ្ពស់ ក៏ដូចជាទាញនូវចំណាប់អារម្មណ៍របស់អ្នកតាមដាន អោយងាកមកមើល និងគាំទ្រអត្ថបទព័ត៌មានបែបសេដ្ឋកិច្ចនេះ។

ចំពោះ លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) ដែលលោកបានយកចិត្តទុកដាក់ និងខិតខំរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងគឺក្នុងគោលបំណងរួមចំណែកជាមួ យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានទូលំទូលាយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយលោកបានបន្ថែមថា សមាគមចង់ផ្សព្វផ្សាយ ពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មានមិនផ្តល់តម្លៃដល់សង្គម ។

រួមជាមួយគ្នានេះ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានធ្វើបទបង្ហាញអំពី កាតព្វកិច្ចសារពើពន្ធសម្រាប់ម្ចាស់អាជីវកម្មគួរកត់សម្គាល់ ដែលទាក់ទងទៅនឹងការចុះបញ្ញីសហគ្រាស ដោយឯកឧត្តមបានបង្ហាញលំអិតទាក់ទងទៅនឹងដំណើរការចុះបញ្ជីសហគ្រាស នៅក្រសួងពាណិជ្ជកម្ម អគ្គនាយដ្ឋានពន្ធដា និង ក្រសួងការងារ និងបង្ហាញពីចំណាត់ថ្នាក់ជាប់ពន្ធ ធំ ធម្យម និងពន្ធតូច ។ លោកបន្តថា “ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឲ្យបានច្បាស់លាស់ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសព្រហ្មទ័ណ្ឌ”។

អ្វីដែលពិសេសទៀតនោះ ក៏មានការអញ្ចើញចូលរួមជាវាគ្មិនពី តំណាងសមាគមធនាគារ និង តំណាងសមាគមមីក្រូហិរញ្ញវត្ថុ ក្នុងការធ្វើបទបង្ហាញអំពី ទិដ្ឋភាពទូទៅនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងយន្តការគាំពាអតិថិជនរបស់សមាគមធនាគារនៅកម្ពុជា និង បង្ហាញពី ហិរញ្ញវត្ថុ បំណុល និងទិដ្ឋភាពទូទៅក្នុងវិស័យហិរញ្ញវត្ថុ ដែលធ្វើអោយអ្នកចូលរួមទទួលបានចំណេះដឹងជាច្រើនគួរអោយគាត់សំគាល់។

សូមជម្រាបជូនថា សមាគមសហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា (CEMEA) ត្រូវបានក្រសួងមហាផ្ទៃចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើព័ត៌មានសេដ្ឋកិច្ច ដើម្បីជម្រុញ និងបង្កើនការផ្សព្វផ្សាយគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ អចលនទ្រព្យទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានដឹងពីកាលានុវត្តន៍ភាពពិតនៅកម្ពុជា។ ក្នុងនោះ CEMEA ចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរុញច្រានប្រទេសនេះឲ្យឈានឆ្ពោះ ទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

 

Tags: វគ្គបណ្តុះបណ្តាល
Previous Post

តើ ”សមរាត្រី” ជាអ្វី? កុំភ្លេច! ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

Next Post

មកដឹងវិធីធម្មជាតិ ជួយបំបាត់អាការតឹងច្រមុះ និងហៀរសំបោរយ៉ាងមានប្រសិទ្ធិភាព

Ken My

Ken My

kenmy@ladies.com.kh

Related Posts

សារៈសំខាននៃឃ្មុំ
សង្គម

សារៈសំខាននៃឃ្មុំ

by Choraney Duong
អង្គារ កក្កដា 8th, 2025
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!
សង្គម

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

by Choraney Duong
ព្រហស្បតិ៍ កក្កដា 3rd, 2025
ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

by Choraney Duong
ពុធ កក្កដា 2nd, 2025
ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
Load More
Next Post
មកដឹងវិធីធម្មជាតិ ជួយបំបាត់អាការតឹងច្រមុះ និងហៀរសំបោរយ៉ាងមានប្រសិទ្ធិភាព

មកដឹងវិធីធម្មជាតិ ជួយបំបាត់អាការតឹងច្រមុះ និងហៀរសំបោរយ៉ាងមានប្រសិទ្ធិភាព

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.