របាយការណ៍ពីការប្រកួតខណៈដែល Vangelis Pavlidis ក្នុងតង់ទីពីរធ្វើឱ្យក្រិកឈ្នះ 2-1 Nations League លើក្រុមអង់គ្លេសនៅ Wembley, Jude Bellingham បានបង្ហាញខ្លួនដើម្បីសង្គ្រោះយកមួយពិន្ទុជាមួយនឹងគ្រាប់បាល់តាមស្មើនៅនាទីទី 87 មុនពេលក្រិកឈ្នះនៅចុងម៉ោង ដែលធ្វើអោយក្រុមអង់គ្លេសបាត់ឪកាលយកបីពិន្ទុ ហើយធ្លាក់ចេញពីកំពូលតារាងក្នុងពូល។ Vangelis Pavlidis ធ្វើបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី 49 និង 90+3 នឹងជួយអោយក្រិចយកឈ្នះអង់គ្លេសយកបានបីពិន្ទុឈរនៅកំពូលតារា។
លោក Carsley បានបង្ហាញមុខសម្រាប់ការប្រកួតដំបូងរបស់គាត់ ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស និងការលេងដែលមិនស៊ីចង្វាក់គ្នានឹងបង្កឱ្យមានសំណួរច្រើនជាងចម្លើយ ខណៈដែលពួកគេបានចាញ់ទៅលើក្រុមចំណាត់ថ្នាក់ទី 48 របស់ FIFA ។ ក្តីសង្ឃឹមរបស់អង់គ្លេសក្នុងការឈ្នះក្រុមនៅ Nations League របស់ពួកគេក្នុងពេលឥឡូវនេះអាចត្រូវមើលសិនថាលោក Carsley ជួយក្រុមបានឬអត់ក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្ន។