Kyle Walker បានច្រានចោលការផ្តល់ជូន £៤០០,០០០ ក្នុងមួយសប្តាហ៍ពីអារ៉ាប៊ីសាអូឌីតដើម្បីបន្តនៅអឺរ៉ុបវិញ នេះបើយោងតាម talkSPORT ។ ខ្សែការពាររបស់ក្លឹប Manchester City បានជូនដំណឹងដល់ក្លឹបអារ៉ាប៊ីសាអូឌីតថាគាត់ចង់បន្តអាជីពរបស់គាត់នៅអឺរ៉ុបដោយក្លឹប AC Milan នឹងក្លាយជាគោលដៅដ៏មានសក្តានុពលរបស់គាត់។

ក្លឹប AC Milan ត្រូវបានគេជឿថានឹងផ្តល់ឱ្យ Walker នូវកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ ហើយការចរចាររវាងក្លឹបទាំងពីរត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនក្នុងសប្តាហ៍នេះផងដែរ។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានបង្ហាញខ្លួន ១៨ប្រកួតអោយក្រុម Man City ក្នុងរដូវកាលនេះ៕