— Collection Le Roseau របស់ Longchamp កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យនៅក្នុងវិស័យម៉ូដកាបូបនាពេលបច្ចុប្បន្ននេះ។ Le Roseau លិចរូបរាងឡើងជាលើកដំបូងនៅក្នុងទសវត្សរ៍ទី 90 និងកំណត់ការរចនាដោយស្បែករលើបរលោងបំផុសគំនិតពីដើមឫស្សី (Bamboo-inspired toggle)។
អស់រយៈពេលជាង 3 ទស្សវត្សក្រោយមក រចនាប័ទ្មបែបបុរាណមួយនេះនៅតែបន្តជាក្លាយខ្លួនជា Collection ដ៏ល្បីបំផុតរបស់ The Maison សម្រាប់រដូវស្លឹកឈើជ្រុះ/រដូវរងានៃឆ្នាំ 2024 នៅក្នុងទម្រង់រូបរាង និងពណ៌ថ្មី។
ការរចនានីមួយៗបានបញ្ចេញនូវភាពទំនើបនៃនារី ឆ្លុះបញ្ចាំងអំពីភាពថ្លៃថ្នូរ និងភាពអស្ចារ្យដល់អតិថិជនគ្រប់រូប… Le Roseau មិនមែនមានតែមួយពណ៌តែទេ រួមមានទាំងអស់គឺ 7ពណ៌ ៖ ពណ៌ខ្មៅ ពណ៌ក្រដាស ពណ៌ដីឥដ្ឋ ពណ៌ទឹកក្រូច ពណ៌ Celadon ពណ៌ Chestnut និងពណ៌បៃតងភ្លឺ ដោយបំពេញបន្ថែមរចនាប័ទ្មខុសៗគ្នា រាប់ចាប់ពីមានទំហំ S។ ខ្សែកាបូបមាន 2 ប្រភេទគឺ ខ្សែខ្លី និងខ្សែស្មា ដែលអាចដោះដាក់បាន។