Liverpool កំពុងតែតាមប្រមាញ់ Jeremie Frimpong នៅមុនរដូវក្តៅក្រោយមកដល់ ខណៈដែលគាត់អាចត្រូវបានគេមើលឃើញថា ជាអ្នកជំនួស Trent Alexander-Arnold ។
យោងតាម Caught Offside បានឱ្យដឹងថា Liverpool នៅតែរក្សាការចាប់អារម្មណ៍លើកីឡាករ Jeremie Frimpong សំរាប់ពេលអនាគត។ តារាដ៏ឆ្នើមរបស់ក្លឹប Bayer Leverkusen អាចនឹងក្លាយជាគោលដៅសំខាន់សម្រាប់លោក Arne Slot ប្រសិនបើ Trent Alexander-Arnold អាចចាកចេញទៅក្លឹប Real Madrid នារដូវកាលក្រោយ។
Liverpool កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ មុនពេលរដូវក្តៅក្រោយមកដល់ ក្រោមមូលហេតុតារាសំខាន់ៗមួយចំនួនអាចនឹងធ្វើការចាកចេញពីក្លឹប។ រីឯក្លឹបនៅអារ៉ាប៊ីសាអូឌីតអាចទាក់ទាញ Alisson Becker ចំពោះកិច្ចសន្យាក្នុងតម្លៃណាមួយ ប៉ុន្តែមានការព្រួយបារម្ភចម្បងអំពីអនាគតរបស់តារាទាំងបី រួមមាន ៖ Virgil van Dijk, Mohamed Salah និង Trent Alexander-Arnold ។
អនាគតរបស់កីឡាករក្រោយៗ អាចនឹងក្លាយជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់ក្លឹបក្នុងបរិបទនៃអនាគតរបស់ពួកគេ។
ពួកគេមានឈ្មោះមួយចំនួននៅក្នុងបញ្ជីក្នុងនាមជាអ្នកជំនួសមកវិញសម្រាប់ខ្សែការពារស្តាំ Jeremie Frimpong ដែលនេះជាគោលដៅមួយក្នុងចំណោមគោលដៅទាំងអស់របស់ពួកគេនៅក្នុងនោះ។ Liverpool បានបើកបង្ហាញឱ្យដឹងថាអំដឹងពី “ការចរចា” របស់គាត់លើទឹកប្រាក់ចំនួន £34 លានដើម្បីផ្ដាច់កុងត្រា ហើយនេះជាអ្វីដែល Leverkusen នឹងទាមទារដើម្បីលក់គាត់។
ចំពោះតម្លៃនោះមិនជាបញ្ហាសម្រាប់ Liverpool ទេ បើទោះបីជាអាទិភាពរបស់ពួកគេ មិនអាចរក្សា Alexander-Arnold អោយនៅបាន។
ប្រសិនបើ Alexander-Arnold គាត់ត្រូវចាកចេញមែននោះ កីឡាករដែលមានតម្លៃ 34 លានផោននឹងក្លាយជាបេក្ខភាពដ៏ស័ក្តិសម ដែលត្រូវបានផ្តល់នូវសមត្ថភាពប្រយុទ្ធ ព្រមទាំងទម្រង់លេងទូទៅរបស់គាត់។
Frimpong ទំនងជានឹងចាកចេញពី Leverkusen ហើយ
Frimpong ក៏ទទួលបានចំណាប់ជាច្រើនក្នុងរដូវក្តៅនេះផងដែរ ប៉ុន្តែសម្រាប់ Xabi Alonso ចង់បន្តឱ្យគាត់ស្នាក់នៅទីនេះទៀត។ កីឡាករហូឡង់រូបនេះអាចនឹងភ្ជាប់អនាគតរបស់គាត់ជាមួយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានរឺអត់គឺស្ថិតនៅលើក្លឹប។
សម្រាប់ Frimpong វិញ… គាត់នឹងស្វាគមន៍ការចាប់អារម្មណ៍ពី Liverpool នាថ្ងៃអនាគត ដោយសារកីឡាកររូបនេះមានមហិច្ឆតាចង់ជោគជ័យនៅកន្លែងផ្សេងទៀតក្នុងកំពូលក្លឹបធំៗណាមួយ។ Liverpool នឹងដាក់ខ្លួនយ៉ាងមុតមាំក្នុងការចុះហត្ថលេខាលើគាត់ ប្រសិនបើ Alexander-Arnold ចាកចេញ ទោះបីជាពួកគេប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាយកតារារបស់ Leverkusen ក៏ដោយ។