នាឡិកាដៃ Luna Magna Red Gold Year of the Dragon គឺជានាឡិកា ដែលត្រូវបានផលិតឡើងជាពិសេស ដោយ Arnold & Son សម្រាប់ឆ្នាំរោង ដែលតំណាងដោយសត្វនាគរាជ ដ៏មានអំណាច និង ឥទ្ធិពល។ នាឡិកានេះ រចនាឡើងមកជាមួយនឹងរូបសត្វនាគ ចំនួន ២ ដែលមើលទៅស្អាត និង មានអំណាច។
Luna Magna Red Gold Year of the Dragon មានទំហំ ៤ មីលីម៉ែត្រ x ១៥,៩០ មីលីម៉ែត្រ។ វាត្រូវបានផលិតឡើងមកដោយប្រើមាស 18K red gold ជាមួយនឹងកញ្ចក់ប្រភេទ sapphire crystal ហើយអាចធន់នឹងទឹកជម្រៅ ៣០ម៉ែត្រ។ នាឡិកា នេះ ប្រើប្រាស់ទ្រនិចលេខ រ៉ូមុាំង ជាមួយនឹងខ្សែស្បែកក្រពើ ពណ៌ខ្មៅ និង ពណ៌ខៀវ។ ដោយសារតែនេះជានាឡិកាប្រភេទ limited edition ទើបគេផលិតវាតែ ៨ គ្រឿងប៉ុណ្ណោះ។
ក្នុងនាមជានាឡិកាប្រណិត ផលិតឡើងមកតែ ៨ គ្រឿង វាត្រូវបានគេរចនានិងផលិតដោយដៃ យ៉ាងល្អិតល្អន់ ដើម្បីធ្វើឱ្យប្រាកដថា ពេលពាក់នៅលើដៃ នឹងបង្ហាញពីឧត្តមភាព អំណាច និង ភាពជឿជាក់។ គួរឱ្យដឹងថា Luna Magna Red Gold Year of the Dragon ដាក់លក់ដោយក្រុមហ៊ុន Arnold & Son នៅក្នុងតម្លៃជាង ៨ មុឺនដុល្លារអាមេរិក ហើយមានតែ ៨ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក៕