Manchester City នឹងផ្តល់អាទិភាពក្នុងការរកខ្សែបម្រើកណ្តាលសម្រាប់ជំនួស Rodri ដែលរងរបួស នៅក្នុងទីផ្សារដោះដូរនៅខែមករា ប៉ុន្តែយ៉ាងណាក៏មានឈ្មោះកីឡាករមួយចំនួននៅតែអាចចូលលេងវិញបានផងដែរ។
យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា ក្រុម Manchester City បានធ្វើការកំណត់គោលដៅអាទិភាពរបស់ពួកគេ នៅក្នុងខែមករាខាងមុខ បន្ទាប់ពី Rodri រងរបួស ។ អវត្តមានរបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាបញ្ហាដ៏ធំនៅក្នុងផែនការរបស់លោក Pep Guardiola សម្រាប់យុទ្ធនាការនេះ ខណៈដែលក្រុម City នឹងសម្លឹងរកការដោះស្រាយបញ្ហារបស់ខ្លូននៅក្នុងខែមករាខាងមុខ។
Rodri បានរក្សារការប្រកួតមិនដែលឱ្យចាញ់សម្រាប់ Manchester City ខណៈដែលពួកគេបានស្មើ 2-2 លើក្រុម Arsenal កាលពីថ្ងៃអាទិត្យនៅឯ Etihad ។ គាត់មានសារៈសំខាន់ក្នុងនាមជាខ្សែបម្រើដ៏ល្អសម្រាប់ Pep Guardiola ព្រោះគាត់បានផ្តល់ឱ្យពួកគេនូវការប្រកួតល្អ និងមានតុល្យភាពរវាងការប្រយុទ្ធ ព្រមទាំងការការពារផងដែរ។
Rodri បានរងរបួសសរសៃពួរជង្គង់នៅដើមតង់ទី 1 ដែលអាចនឹងសម្រាករហូតដល់វគ្គបញ្ចប់រដូវកាល។ របួសនេះត្រូវការពេលវេលាយូរ… កីឡាករអាចនឹងសម្រាកពី 9 ទៅ 10 ខែ ហើយអាចត្រឡប់មកកាន់ទីលាន ដើម្បីទទួលបានទម្រង់លេងល្អឡើងវិញសម្រាប់គាត់។
អវត្តមានរបស់គាត់ គឺជាបញ្ហារដ៏ធំមួយសម្រាប់លោក Guardiola ក្នុងការគិតអំពីគោលដៅរបស់ Manchester City ។ លោកអាចនឹងមានសកម្មភាពនៅក្នុងទីផ្សារខែមករា ដើម្បីស្វែងរកដំណោះស្រាយ។
បញ្ហាធំសម្រាប់ Man City នៅជុំវិញខែមករានឹងជាសាលក្រម លើការចោទប្រកាន់ចំនួន 115 ករណី ខណៈដែលក្លឹបអាចកំពុងសម្លឹងមើលអំពីបញ្ហារធំ ប្រសិនបើសាលក្រមបានចោតមកលើពួកគេមែន។ អាស្រ័យហេតុនេះ ហើយឈ្មោះកីឡាករមួយចំនួននឹងរក្សាការចាប់អារម្មណ៍លើការអភិវឌ្ឍន៍នោះ មុនពេលផ្ទេរអនាគតរបស់ពួកគេទៅកាន់ក្លឹប។