Manchester City របស់ Pep Guardiola កំពុងរៀបចំផែនការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើកណ្តាលរបស់ Newcastle United, Bruno Guimaraes ។
Manchester City កំពុងសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ពួកគេនៅឆ្នាំ 2025 ដោយផ្អែកលើមូលដ្ឋានអាទិភាព បន្ទាប់ពីរបួសសរសៃពួររបស់ Rodri ។ ពួកគេបានសម្លឹងមើលគោលដៅដែលមានសក្តានុពល ហើយបើយោងតាមរបាយការណ៍ពី Fichajes ក្រុមរបស់លោក Pep Guardiola ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Bruno Guimaraes របស់ Newcastle ។
ក្រុមសារីកាព្រៃបានចំណាយប្រាក់លើសពី 42 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិប្រេស៊ីលក្នុងរដូវរងាឆ្នាំ 2022 ។ អតីតតារា Olympique Lyon ទើបតែបានបាត់បង់តំណែមួយចាប់តាំងពីផ្លាស់ទៅប្រទេសអង់គ្លេស។ គាត់បានតាំងខ្លួនគាត់ជាអ្នកសំខាន់ម្នាក់របស់ក្លឹប ហើយយ៉ាងណាគាត់មិនត្រូវបានគេកត់សម្គាល់ឡើយ។
ខណៈពេលដែលកិច្ចសន្យារបស់ខ្សែបម្រើការពារវ័យ 26 ឆ្នាំជាមួយក្លឹប Newcastle ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2028 ជារឿយៗគាត់ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរចេញពីក្លឹប។ City ហាក់ដូចជាអ្នកដែលចង់បានតារាប្រេស៊ីលមកក្នុងក្រុមរបស់ខ្លួន។
ក្លឹបយក្សនៅ Premier League ត្រូវបានផ្សារភ្ជាប់ជាមួយនឹងគាត់នៅក្នុងទីផ្សារដោះដូរកីឡាករពីមុន ប៉ុន្តែចំណាប់អារម្មណ៍របស់ពួកគេឥឡូវនេះហាក់ដូចជាឈានដល់កម្រិតខ្ពស់មួយ។ សម្រាប់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Manchester បានទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រកួតជាមួយនឹងក្រុម Arsenal ខណៈដែលពួកគេបានបាត់បង់ Rordi ដោយសារការរហែកសរសៃពួរ។
City សម្លឹងមើល Guimaraes មកជំនួស Rodri ដ៏មានសក្តានុពល
កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះត្រូវបានគេរំពឹងថានឹងអវត្តមានសម្រាប់រដូវកាលដែលនៅសល់ ហើយ Man City កំពុងសម្លឹងមើលជម្រើសដ៏មានសក្តានុពលមួយក្នុងការពង្រឹងខ្សែបម្រើរបស់ពួកគេនៅឆ្នាំ 2025។ ឈ្មោះរបស់ Guimaraes គឺខ្ពស់ណាស់នៅក្នុងបញ្ជីចង់បានរបស់ពួកគេ។ កីឡាករវ័យ 26 ឆ្នាំរូបនេះមានទម្រង់លេងស្រដៀងនឹង Rodri ហើយគាត់អាចជួយបំពេញចន្លោះប្រហោងរបស់គាត់បាន។
តារាប្រេស៊ីលរូបបេះបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុមរបស់លោក Guardiola ដែលបានបង្កើនចំណាប់អារម្មណ៍ទៅលើរូបគេថែមមួយកម្រិតទៀត។ គាត់មានសមត្ថភាពគ្រប់គ្រងបានល្អនៅលើទីលាន ទាំងល្បឿន និងលេងលឿនរហ័សដែលបង្កឱ្យមានការភ័យខ្លាចក្នុងការការពារក្រុមប្រឆាំង។
Guimaraes ហាក់ដូចជាស័ក្តិសមសម្រាប់ City ប៉ុន្តែពួកគេនឹងមិនងាយស្រួលទេក្នុងការចុះហត្ថលេខាលើរូបគេ។ Newcastle ចាត់ទុកគាត់ជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ពួកគេ ហើយបានចំណាយប្រាក់ច្រើនជាង 42 លានអឺរ៉ូ ដើម្បីទទួលបានគាត់មកនៅថ្ងៃនោះ ពួកគេទំនងជាមិនអនុញ្ញាតឱ្យគាត់ចាកចេញដោយងាយស្រួលនោះទេ។
ប្រភព៖ NOWGOAL