ក្នុងការប្រកួតជុំទី ២០ នៃក្របខណ្ឌ English Premier League ក្រុម Liverpool បានធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Manchester United នៅកីឡដ្ឋាន Anfield ។ ក្នុងតង់ទីមួយ បាល់ទះមួយជើងរបស់ Mac Allister ត្រូវបានរារាំងដោយជើងរបស់ Onana ហើយការស៊ុតបាល់ពីចម្ងាយរបស់ Gravenberch ក៏បានសម្រាច់ ហើយការស៊ុតពីចម្ងាយរបស់ Højlund ត្រូវបានសង្គ្រោះដោយ Alisson ផងដែរ។
នៅក្នុងតង់ទីពីរ Bruno Fernandes បានជួយឲ្យ Lindelöf ស៊ុតបាល់បញ្ចូលទីដោយបាល់ជ្រុងដ៏ល្អនឹងជួយឲ្យ United នាំមុខបានមួយគ្រាប់។ ខណៈដែល Mac Allister បានបង្កើតឱកាសឲ្យ Gakpo សម្រាប់ការស៊ុតបាល់បញ្ចូលទីដើម្បីតាមស្មើមកវិញត្រឹមតែ៧នាទីពីការនាំមុខរបស់ United ។ ក្រោយមកបាល់ប៉ះដៃរបស់ De Ligt ក្នុងប្រអប់ទី ហើយ Salah ជាអ្នកស៊ុតបាល់ប៉េណាល់ទី១១ម៉ែត្របានសម្រាច់នឹងជួយឲ្យ Liverpool នាំមុខវិញម្ដង។ ប៉ុន្តែ១០នាទីក្រោយមក Garnacho បានជួយឲ្យ Diallo រកគ្រាប់បាល់បានតាមស្មើមកវិញម្តងទៀត។ នៅទីបញ្ចប់ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ដោយក្រុមទាំងពីរមិនអាចដណ្តើមយកជ័យជម្នះពីគ្នាបានឡើយ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖