នៅជុំទី 17 នៃក្របខណ្ឌ English Premier League ក្រុម Bournemouth ត្រូវជួប Manchester United នៅក្រៅដី។ នៅក្នុងតង់ទីមួយ Ryan Christie ទទួលបានឱកាសពីការស៊ុតបាល់ពិន័យ Free-kick ដើម្បីជួយឲ្យ Justin Heijsen ដែលបានបញ្ជូនបាល់ចូលទៅក្នុងសំណាញ់ដើម្បីផ្តល់ឱ្យ Bournemouth នាំមុខ។
នៅតង់ទីពីរ Justin Kluivert បានរកបានបាល់ប៉េណាល់ទី ហើយរូបគេជាអ្នកស៊ុតវាដោយខ្លួនឯងបានសម្រាច់នឹងជួយឲ្យក្រុមនាំមុខបានពីរគ្រាប់ បន្ទាប់មក Antoine Semenyo បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ទៀតដែលមានការជួយពី Ouattara ដើម្បីទទួលបានជ័យជម្នះ។ នៅម៉ោងបញ្ឈប់ Alejandro Garnacho បានបញ្ជូនបាល់ចេញយ៉ាងល្អ ប៉ុន្តែ Omari Forson បានធ្វើឲ្យបាត់ឱកាសមាសដោយការស៊ុតខុសទី។ នៅទីបំផុត Manchester United បានរងបរាជ័យក្នុងលទ្ធផល 3-0 នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Bournemouth ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖
