ដោយយោងតាមរបាយការណ៍ AEK Athens បានដាក់គោលដៅដ៏ច្បាស់លាស់ សម្រាប់អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Anthony Martial ។
សេចក្តីរាយការណ៍របស់អ្នកកាសែត ឈ្មោះ Nicolo Schira បានបង្ហាញឱ្យដឹងថា “បន្ទាប់ពីបានធ្វើការចរចាររវាង Flamengo ទទួលបរាជ័យ, បច្ចុប្បន្ននេះ កីឡាករ Martial កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ AEK Athens ដែលសង្ឃឹមថានឹងមានការចុះហត្ថលេខាមកលើគាត់ អំពីការផ្ទេរដោយឥតតម្លៃខ្លួន”។ របាយការណ៍បន្តបញ្ជាក់ ថា AEK Athens បានផ្តល់កិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027 ជាមួយនឹងប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅក្នុងក្លឹបដល់ Martial”។
ចាប់តាំងពីចូលរួមវត្តមានជាមួយក្រុម Manchester United នារដូវក្តៅក្នុងឆ្នាំ 2015 ហើយត្រូវបានដាក់អោយខ្ចីជើងទៅកាន់ Sevilla FC ក្នុងរយៈពេលខ្លីនៅឆ្នាំ 2022 ថ្មីៗនេះ…កីឡាករ Martial បានបញ្ចប់កុងត្រារបស់ខ្លួនដែលមានរយៈពេល 8 ឆ្នាំកន្លះ ជាមួយក្លឹបបីសាចក្រហមសម្រាប់រដូវក្តៅនេះ។ ក្រោយបានធ្វើការចាកចេញពីក្លឹបនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ 28 ឆ្នាំមួយរូបនេះបានក្លាយខ្លួនជាភ្នាក់ងារឥតគិតថ្លៃ។
ប្រភព ៖ NOWGOAL