KATE WINSLET បានចូលរួមអបអរសាទរដល់ MINI DOLCEVITA ជាមួយនឹងខ្សែស្បែកថ្មីដ៏វិសេសវិសាល
សម្រាប់ការសម្ពោធនាឡិកា Mini DolceVita ថ្មីនេះ Longines បានសហការជាមួយឯកអគ្គរដ្ឋទូតនៃ Elegance គឺតារាហូលីវូដ ឈ្មោះ Kate Winslet នៅក្នុងយុទ្ធនាការមួយដែលបង្ហាញពីគំនិតផ្ទាល់ខ្លួនរបស់នាងអំពីពេលវេលា “Time… to just, be.”។
នៅក្នុងឆ្នាំ 2024 Collection Mini DolceVita បានប្រែក្លាយទំព័រថ្មី និងស្វាគមន៍ដល់ការបន្ថែមភាពរស់រវើកនៃទម្រង់ជាខ្សែក្រវាត់ស្បែក 2 ស្រទាប់ដ៏ប្រណិតផលិតឡើងដោយស្បែក Nappa មានចំនួន 6 ពណ៌គឺ៖ ពណ៌ខ្មៅ, ពណ៌មាស, ពណ៌ផ្កាឈូក, ពណ៌ក្រហម, ពណ៌ទឹកក្រូច និងពណ៌បៃតង។ ខ្សែនាឡិកាដែលមានរចនាប័ទ្មថ្មីរបស់ Longines មានលក្ខណៈរុំព័ទ្ធជុំវិញកដៃផ្គូផ្គងជាមួយនឹង Mini DolceVita Iteration យ៉ាងស្រស់ស្អាត ដែលបង្ហាញអំពីភាពទន់ភ្លន់ជាស្រ្តីសម័យថ្មី។
បំរែបំរួលសោភ័ណភាពនៃពណ៌ទាំង 6 របស់ Mini DolceVita នាំមកនូវប្រណីតភាពសម៏យថ្មី ដោយពង្រីកបន្ថែមទៅលើភាពទាក់ទាញចម្រុះរបស់តួនាឡិកា និងខ្សែស្បែករបស់វា។ វាមានរូបរាងចតុកោណធ្វើពីដែកអ៊ីណុក ដែលមានទំហំ 21.50 mm x 29.00 mm ធន់នឹងទឹកដល់រហូតដល់ 30 ម៉ែត្រ និងបំពាក់ដោយចលនារ៉ែថ្មខៀវ L178 ។ អមជាមួយទ្រនិចដែកពណ៌ខៀវ ចង្អុលទៅកាន់លេខរ៉ូម៉ាំងទាំង 12 រួមបញ្ចូលគ្រាប់ចុចតូចមួយជាបញ្ជាក់អំពីវិនាទីនៅចំណុចជិតទ្រនិចម៉ោង 6 ជាបន្ថែមមុខងារពិសេស។
ដើម្បីអបអរសាទរការវិវត្តន៍ថ្មី Longines បានចាប់ផ្តើមយុទ្ធនាការនៃខ្សែភាពយន្ត សម្តែងដោយ Kate Winslet ដោយចាប់យកភាពស្រស់ស្អាតពីធម្មជាតិរបស់ឆ្នេរសមុទ្រដ៏ស្រស់បំព្រងនៅផ្ទៃខាងក្រោយ ហើយបង្ហាញអំពីចក្ខុវិស័យតែមួយគត់របស់នាង គឺ ពេលវេលា “Time… to just, be”។
View this post on Instagram