ការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយ គឺត្រូវមានការចូលរួមគ្រប់អាជីវកម្មគ្រប់ប្រភេទ ហើយការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ ដោយការបង្កើតការងារថ្មី និងអាជីវកម្ម Model។
ពិធីបើកកម្មវិធី One ASEAN Startup Award Pre-Event ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចាប់ផ្តើមអាជីវកម្មពី Digital AI និង Impact ដើម្បីប្រកួតប្រជែងសម្រាប់ពានរង្វាន់ One ASEAN Startup Award និងការពិភាក្សាជាក្រុមប្រកបដោយការយល់ដឹង និងចាប់ផ្តើមអាជីវកម្មក្នុងតំបន់អាស៊ាន។
ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ការបង្កើតការងារថ្មី, និងជះឥទ្ធិពលជាវិជ្ជមានដល់ផលិតផលក្នុងស្រុក GDP នៅពេលដែលគំនិតនវានុវត្តន៍ បច្ចេកវិទ្យា និងអាជីវកម្ម Model។ ទាំងនោះ បានវិវត្តទៅជាអាជីវកម្ម ដែលបានបង្កើតឡើងដោយជោគជ័យ។
លោកជំទាវ ចម និម្មល បានលើកទឹកចិត្តអ្នកចូលរួមឱ្យសកម្មក្នុងការចាប់យកឱកាសដកស្រង់បទពិសោធន៍បន្ថែមនៅក្នុងកម្មវិធី One ASEAN Startup Award Pre-Event និងចាត់ទុកជាឱកាសដែលអ្នកចូលរួមអាចបង្កើតបណ្តាញNetwork ផ្លាស់ប្តូរគំនិត និងពង្រីកនវានុវត្តន៍នៅទូទាំងតំបន់អាស៊ាន និងសកលលោក។
បានលើកទឹកចិត្តឱ្យសហគ្រិន និងយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីបង្ហាញនូវគំនិតអាជីវកម្ម នាវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ក្នុងអាជីវកម្មរបស់ខ្លួន។ លោកស្រីបានជំរុញថា៖ « សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី សូមបន្តបង្កើននូវសមត្ថភាពសហគ្រិនរបស់ខ្លួនបន្ថែមទៀត និងសូមចែករំលែកនូវបទពិសោធន៍ជូនដល់សហគ្រិន និងយុវជនដ៏ទៃទៀត ដែលមានបំណងចង់ចាប់ផ្តើមធុរកិច្ចថ្មី»។
រួមជាមួយនោះ លោកជំទាវ ក៏បានស្នើដល់សហគ្រិនកម្ពុជាឱ្យបង្កើននូវ Networking ជាមួយសហគ្រិននៅបណ្តាប្រទេសអាស៊ាន និងពិភពលោកឱ្យបានទូលំទូលាយ ដើម្បីចែករំលែកនូវបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម អភិវឌ្ឍន៍សមត្ថភាព និងធ្វើជាដៃគូអាជីវកម្មកម្មផងដែរ។
ក្រៅពីនេះលោកជំទាវ បានលើកទឹកចិត្តឱ្យយុវជន និងសហគ្រិនកម្ពុជាចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីលូតលាស់ស្របតាមបរិវត្តកម្មឌីជីថល ព្រមទាំងលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យក្លាហាន ហ៊ានចាប់ផ្តើមធុរកិច្ចថ្មី ដើម្បីក្លាយខ្លួនជាសហគ្រិនដែលមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕