តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាហ្វ្រិកខាងត្បូង និងជាសិល្បករដែលឈ្នះពានរង្វាន់ Grammy គឺ Tyla ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីបំផុតរបស់ Pandora ហើយនាងមានភាពស្រស់ស្អាតនៅក្នុងយុទ្ធនាការដំបូងរបស់នាងសម្រាប់ម៉ាកគ្រឿងអលង្ការនេះផងដែរ។ លើសពីនេះ តារាចម្រៀងដែលបានច្រៀងបទ “Push 2 Start” បានជ្រើសរើសគ្រាប់គ្រឿងអលង្ការរបស់នាង ដែលអាចឆ្លុះបញ្ចាំងពីដំណើរជីវិតផ្ទាល់ខ្លួន អាជីព និងការបំផុសគំនិតរបស់នាង។
នាងបានជ្រើសរើស Cherry Blossom Charm ដើម្បីតំណាងឱ្យបទចម្រៀងដ៏ល្បីរបស់នាង “Water” និង Mini Shark Tooth Charm ដើម្បីតំណាងឱ្យមរតក និងតន្ត្រីអាហ្រ្វិកខាងត្បូងរបស់នាង។ បំណែកនីមួយៗត្រូវបានពាក់លើខ្សែក ខ្សែដៃ និងសូម្បីតែក្រវិល។ នាងក៏បានជ្រើសរើសសរសេរឈ្មោះអ្នកគាំទ្ររបស់នាង “Tyger” ជាអក្សរដ៏ទាក់ទាញផងដែរ។

Tyla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាប់ដៃគូជាមួយ Pandora គឺជារឿងដ៏គួរឱ្យរំភើបមួយដែលត្រូវធ្វើ។ ខ្ញុំឃើញថាគ្រឿងអលង្ការរបស់ពួកគេម់លទៅសប្បាយណាស់ក្នុងការច្នៃម៉ូដ ព្រោះអ្នកអាចបង្កើតគ្រឿងអលង្ការប្លែកៗបាន។ វារំឭកខ្ញុំទៅដល់អ្នកផ្ទះច្រើនណាស់ ព្រោះម៉ាក់ខ្ញុំតែងតែធ្វើគ្រឿងអលង្ការ ហើយភាពទាក់ទាញនៃគ្រឿងក៏រំលឹកខ្ញុំពីអង្កាំដែលខ្ញុំធ្លាប់ដាក់។ នៅពេលណាដែលម្តាយយើងមិនចង់ឱ្យយើងរំខានគាត់ គាត់នឹងផ្តល់នូវអង្កាំធំមួយ ហើយប្អូនស្រីនិងខ្ញុំបានយកវាមកធ្វើជាខ្សែដៃអនុស្សាវរីយ៍។ ប៉ុន្តែឥលូវនេះ Tygers របស់ខ្ញុំអាចពាក់វាជាមួយខ្ញុំបាន។”