5 ឆ្នាំបន្ទាប់ ពីព្រះវិហារ Notre Dame de Paris ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ក្រោមអណ្តាតភ្លើងឆេះដ៏សន្ធោសន្ធៅ នៅពេលនេះ បានបើកដំណើរការឡើងវិញជាផ្លូវការ កាលពីថ្ងៃទី 7 ខែធ្នូ រួមជាមួយនឹងការប្រាព្ធពិធីអស់រយៈពេល 2 ម៉ោង។
លោកអាចារ្យ Laurent Ulrich បានដឹកនាំពិធីនេះ ដោយចូលរួមពីសំណាក់បុគ្គលដែលនៅរស់រានមានជីវិត នៃសោដនាដ្ឋកម្មអគ្គីភ័យឆាបឆេះ នៅឆ្នាំ 2019 ខណៈលោកប្រធានាធិបតី Emmanuel Macron ប្រារព្ធការសាទរនេះ ថា ជាសក្ខីភាពដល់ឧត្តមភាពរបស់ប្រទេសបារាំង។
ប្រមុខរដ្ឋ និងរដ្ឋាភិបាល ប្រហែលចំនួន 50 រូប បានចូលរួម រួមទាំងប្រធានាធិបតីសហរដ្ឋ អាមេរិក “Donald Trump” , ប្រធានាធិបតីប្រទេសអ៊ុយក្រែន “Volodymyr Zelensky” , ស្ត្រីទី 1 នៃសហរដ្ឋ អាមេរិក “Jill Biden” , ព្រះអង្គម្ចាស់ William នៃ ចក្រភពអង់គ្លេស និងកំពូលមហាសេដ្ឋី “Elon Musk”… ប្រារព្ធពិធីប្រពៃណីសាសនា កាតូលិក ហើយបានរួមបញ្ចូលទាំង ប្រវត្តិសាស្ត្រ និងនយោបាយ។
Bishops (សមាជិកបព្វជិតជាន់ខ្ពស់នៃគ្រិស្តសាសនា) ប្រហែល 170 នាក់មកពីជុំវិញពិភពលោក និងបូជាចារ្យមកពី 106 ព្រះសហគមន៍កាតូលិកនៅ ភូមិភាគទីក្រុងប៉ារីសបានធ្វើការចូលរួមក្នុងពិធីយ៉ាងអាធិកអាធ័ម គឺជាពេលវេលានៃ “ភាពរីករាយ និងការកោតសរសើរ” ។
ដំណើរការជួសជុលសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ត្រូវបានគេប៉ាន់ប្រមាណទឹកប្រាក់ ចំនួន 700 លានអឺរ៉ូ (739 លានដុល្លារ) នៅទីបំផុត ភាពកខ្វក់ត្រូវបានលុបចោល ពន្លឺថ្មីផុសឡើង ៖ “ព្រះវិហារហ្គោធិក (Gothic) ដ៏ភ្លឺស្វាង”។
គួររម្លឹកថា ព្រះវិហារ Notre Dame ត្រូវបានឆាបឆេះក្រោមអណ្តាតភ្លើងដ៏សន្ធោសន្ធៅ កាលពីថ្ងៃទី 15 ខែមេសា ឆ្នាំ 2019។ ចំពោះមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់បានដឹងពិតប្រាកដនៅឡើយ។