ហាងកាហ្វេតូចស្អាតៗសម្រាប់ភ្ញៀវទេសចរ ទើបនឹងលេចរូបរាងឡើងនៅទីក្រុងហុងកុង!
ខណៈពេលដែលទិដ្ឋភាពហាងកាហ្វេនៅក្នុងទីក្រុងហុងកុង ប្រហែលជាមិនសូវសម្បូរច្រើនដូចនៅប្រទេសកូរ៉េខាងត្បូង ឬប្រទេសជប៉ុននោះទេ ប៉ុន្តែថ្មីៗនេះគេឃើញមានការបើកនូវហាងកាហ្វេតូចៗ លម្អដោយការរចនាប័ទ្មល្អឥតខ្ចោះ ទេសភាពស្រស់ស្អាតផ្តល់អារម្មណ៍ស្រស់ស្រាយ និងមានមីនុយកាហ្វេ ព្រមទាំងមុខម្ហូបប្លែកៗទៅតាមតម្រូវការអ្នកដែលនិយមទទួលទានកាហ្វេ។ និយមទទួលទានកាហ្វេ (Cuppa) ឬចូលចិត្តទទួលទានប្រភេទនំប៉័ងជាអាហារសម្រន់មួយពេលមែនទេ? នេះប្រហែលជាដំណឹងល្អ.. បណ្តុំកាហ្វេទើបនឹងបង្ហាញខ្លួនថ្មីទាំងនេះ ជាជម្រើសដ៏សាកសមបំផុត ដើម្បីជាកម្លាំងចិត្តធ្វើឱ្យមួយថ្ងៃពេញនៃជីវិតរបស់អ្នកកាន់តែមានន័យ។ មិនថាជាតម្រូវការទីតាំងកំសាន្តអារម្មណ៍ជាមួយមិត្តជិតស្និទ្ធ ឬកំពុងតែស្វែងរកភេសជ្ជៈថ្មីៗធ្វើឱ្យស្រស់ស្រាយ និងទីកន្លែងដែលមានភាពស្រស់ស្អាតគួរឱ្យចង់សម្រាកកាយ អ្នកអាចពិចារណាទៅលើហាងកាហ្វេនៅទីក្រុងហុងកុងបាន។ ...