ធនាគារជាតិនៃកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា“
ធនាគារជាតិនៃកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)” កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ សៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច” នេះគឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។ ...