ម៉ូតច្នៃពីក្រមាខ្មែរ មាន សូនីតា ត្រូវប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបផ្សាយព្រោងព្រាត
បេសកកម្មផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅទីក្រុងកានរបស់ មាន សូនីតា ទទួលផ្លែផ្កាល្អដោយមានសារព័ត៌មានធំៗនៅអឺរ៉ុបចុះផ្សាយព្រោងព្រាត។ ម្សិលមិញនេះ មាន សូនីតា បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកានលើកទី ៧៧ ជាមួយសំលៀកបំពាក់រ៉ូបដ៏វែងមួយឈុតច្នៃចេញពីក្រមាខ្មែរ នៅក្រោមកាណុងកាមេរ៉ាអ្នកក្រុមអ្នកថតរូបអាជីពកម្រិតពិភពលោកជាច្រើន។ ប្រិយមិត្តលើបណ្ដាញសង្គម បានកើតមានមោទកភាពចំពោះកិច្ចខិតខំរបស់នាង ស្របពេលពិភពលោកក៏កំពុងសម្លឹងមើលនាងដែរ។ តាមសាមីខ្លួនរបស់តារាស្រី បានអោយដឹងថា បេសកកម្មរបស់នាង ត្រូវបានចុះផ្សាយដោយសារព័ត៌មានធំៗនៅអឺរ៉ុប មាន ...
ខ្មែរ
English













