ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ជំរុញឱ្យរោងចក្រនានា ប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យដោយស្វ័យប្រវត្តិ សម្រាប់គ្រប់គ្រងកាកសំណល់រាវអោយមានប្រសិទ្ធភាព
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ទៅលើការថែរក្សាបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានការជំរុញអោយគ្រប់រោងចក្រទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត សម្រាប់គ្រងគ្រង និងទប់ស្កាត់ការបញ្ចេញកាកសំណល់រាវ ដោយមានការត្រួតពិនិត្យតាមរយៈឧបករណ៍ស្វ័យប្រវត្ត ដែលជាបច្ចេកវិទ្យាទំនើបសម្រាប់គ្រងកាកសំណង់នៅតាមរោងចក្រនានា។ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដោយធ្វើការបញ្ជាក់អំពីតម្រូវការចាំបាច់នៅក្នុងការទប់ស្កាត់ការបញ្ចេញកាកសំណល់រាវ ដែលមានសារជាតិពុលសាយភាយទៅក្នុងបរិស្ថាន ធានាបាននូវនិរត្តរភាព និងប្រាក់ចំណេញរបស់រោងចក្រ។ នេះជាការលើកឡើងក្នុងឱកាសដែល ...