មើមខ្ញី… ជាអាហារឱសថបុរាណដ៏ល្អដែលស្រ្តីមានគភ៌គ្រប់រូបគួរទទួលទាន
ក្នុងខណៈតាំងគភ៌ មានអាហារជាច្រើនប្រភេទណាស់ដែលស្រ្តីតាំងគភ៌គួរបរិភោគ និងមិនគួរបរិភោគ ដើម្បីចៀសវាងការប៉ះពាល់ដល់ដំណើរការលូតលាស់របស់ទារកក្នុងផ្ទៃ។ ដូច្នេះហើយទើបស្រ្តីមានគភ៌ត្រូវងបង្កើនការផ្ចិតផ្ចង់ទៅលើការជ្រើសរើសមុខម្ហូបអាហារល្អៗជាពិសេស លើសពីនេះ មុខម្ហូបអាហារដ៏ល្អមួយដែលស្ត្រីមានគភ៌មិនគួរមើលរំលងនោះគឺ “មើមខ្ញី” ។ នឹកឆ្ងល់ហើយមែនទេ? តើគុណប្រយោជន៍របស់មើមខ្ញីចំពោះស្រ្តីមានគភ៌មានយ៉ាងណាខ្លះទៅ? កុំបង្អង់យូរ! សូមអានអត្ថបទដែលឡេឌីស៍ពាំនាំ យកមកចែកជូនជាចំណេះដឹងដល់មាតាកំពុងតាំងគភ៌គ្រប់ៗរូប ៖ គុណប្រយោជន៍របស់ខ្ញីចំបោះស្រ្តីមានគភ៌ សម្រាលអាការចាញ់កូន ខ្ញីមានផ្ទុកជាតិប្រេងក្រអូបរលាយដែលជួយសម្រួលឱ្យមានភាពធូរស្រាលនៅក្នុងរាងកាយបានយ៉ាងល្អ នោះហើយជាហេតុផលដែលខ្ញីបានជួយសម្រាលអាការក្អយរចង្អោរ វិលមុខដែលបណ្តាលមកពីអាការចាញ់កូន។ ...