ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?
ការហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយរក្សាផ្លូវចិត្តឲ្យរឹងមាំថែមទៀត ។ ការហាត់ប្រាណ គឺជាផ្នែកមួយក្នុងការជួយសម្រួលដល់ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ ជួយសម្រួលដល់ចរ្តឈាម សម្រួលដល់ការបញ្ជូនអុកស៊ីសែន និងបញ្ចេញសារធាតុចិញ្ចឹមទៅសរីរាង្គនីមួយៗ និងជួយដល់សុខភាពសរីរាង្គទាំងមូល។ កាត់បន្ថយសំពាធនិងភាពតានតឹង ក្នុងកំឡុងពេលហាត់ប្រាណ ខួរក្បាលនឹងបញ្ចេញសារធាតុ (Endophins) សារធាតុនេះត្រូវបានបញ្ចេញក្នុងការឆ្លើយតបទៅនឹងភាពតានតឹង ឬការឈឺចាប់ ហើយអាចបង្កើតអារម្មណ៍សប្បាយរីករាយនិងបង្កើនសុខុមាលភាពនៃរាងកាយ។ ធ្វើឲ្យរាងកាយមានថាមពល មនុស្សភាគច្រើនអាចគិតថា ការហាត់ប្រាណធ្វើឲ្យហត់ ប៉ុន្តែមិនទាំងស្រុងនោះទេ។ ...
ខ្មែរ
English













