តិចនិកបង្ហាត់បង្រៀនកូនតូចៗរបស់អ្នក…ឱ្យមានភាពក្លាហាននៅក្នុងខ្លួន
កូនតូចៗរបស់អ្នកប្រៀបដូចជាក្រដាសសៀវភៅស ដែលអ្នកត្រូវគូសវាសតម្រង់ផ្លូវ និងបង្ហាត់បង្រៀនពួកគេឱ្យចេះក្នុងការធ្វើកិច្ចការអ្វីផ្សេងៗ។ មាតាបិតាមានតួនាទីសំខាន់ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា និងបង្ហាត់បង្រៀនពួកគេឱ្យមានភាពក្លាហានក្នុងការសម្រេចនូវកិច្ចការអ្វីមួយ។ ភាពក្លាហាន មានន័យថាជា មានទឹកចិត្តអង់អាច និងមានការតាំងចិត្តយ៉ាងមុះមុតប្រឈមមុខដោះស្រាយរាល់បញ្ហាបានជាគន្លឹះឈានទៅរកភាពជោគជ័យ។ ឡេឌីស៍ សូមពាំនាំនូវមធ្យោបាយមួយចំនួនដែលជួយឱ្យកូនៗរបស់អ្នកមានភាពក្លាហាននៅក្នុងខ្លួន ក្នុងការសម្រេចកិច្ចការនានា៖ ធ្វើជាគំរូល្អដល់កូន គំរូរនៃភាពក្លាហាន ត្រូវចាប់ផ្តើមមកពីអ្នកមុនគេ។ ចំពោះអ្វីដែលអ្នកគិតថាអ្នកដទៃ ពិបាកក្នុងការសម្រេច ចូរអ្នកជម្នះវាឱ្យបានដើម្បីបង្ហាញដល់កូនៗរបស់អ្នកថាអ្នកពិតជាមានភាពក្លាហានក្នុងការជម្នះបញ្ហាមួយនេះ ដោយភាពក្លាហានបាន។ ...