ទាំងនេះ គឺសកម្មភាពល្អៗដែលមាតា បិតា គួរធ្វើ តាមវ័យវឌ្ឍនាការរបស់កូនៗ តាំងពីកើតដល់ ៦ឆ្នាំ
កូន គឺជាចំណងដៃដ៏មានតម្លៃបំផុតនៅក្នុងដំណើរជីវិតឪពុកម្តាយគ្រប់រូប ដូច្នេះហើយទើបឪពុកម្តាយគ្រប់រូបតែងយកចិត្តទុកដាក់ និងមើលថែទាំយ៉ាងដិតដល់ដើម្បីធ្វើឱ្យកូនៗជាទីស្រឡាញ់ទាំងអស់ធំធាត់ឡើងយ៉ាងស្ថិតស្ថេរ និងជឿជាក់បំផុត។ តើឪពុកម្តាយគ្រប់រូបគួរបង្កើនវិវឌ្ឍនាការល្អៗយ៉ាងណាដល់កូនតូចៗជាទីស្រឡាញ់? ចំពោះទារកទើបនឹងកើត ១ខួប ទារកតូចតែងតែចូលចិត្តបញ្ចេញសំឡេងប្លែកៗ ដូច្នេះឪពុកម្តាយទាំងឡាយគួរតែនិយាយទៅកាន់ពួកគេឱ្យបានច្រើន ដោយបញ្ចេញសំនៀងតាមទារក។ លុះដល់វ័យទារកចេះវារ ឪពុកម្តាយគ្រប់រូបគួរណាប្រើរបស់លេងក្មេងៗ ជន្លរលេងជាមួយកូនៗដើម្បីឱ្យកូនៗមានជំនាញខាងរូបរាងកាយដោយការវារតាមរបស់លេងទាំងនោះ។ ចំពោះកូនតូចវ័យ ២ខួប វ័យនេះគឺកូនតូចៗទាំងនោះចេះទប់លំនឹងខ្លួនបានល្អ និងចូលចិត្តស្តាប់រឿងនិទាន ដូច្នេះឪពុកម្តាយគួរណានាំពួកគេឱ្យស្គាល់ពិភពលោកដ៏ទូលំទូលាយ ដោយការនាំគេចេញទៅដើរលេងនៅខាងក្រៅផ្ទះ ...