គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែឈើ
ពេញមួយជីវិតអ្នកតែងតែឮមនុស្សគ្រប់គ្នានិយាយថា “ទទួលទានផ្លែឈើឱ្យបានច្រើន! ផ្លែឈើល្អសម្រាប់អ្នក” ប៉ុន្តែក្នុងពេលថ្មីៗនេះការសិក្សាបានណែនាំនូវផ្លែឈើមួយចំនួន មានគុណវិបត្តិផ្សេងៗ ប្រសិនបើអ្នកទទួលទានក្នុងបរិមាណច្រើន វាអាចបង្កផលប៉ះពាល់ជាច្រើនដល់រាងកាយរបស់អ្នកផងដែរ។ ផ្លែឈើមួយចំនួនបណ្តាលឱ្យកើតមុនលើស្បែក និងចេញរោគសញ្ញានៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ ដើម្បីជាចំណេះដឹងបន្ថែមក្នុងការទទួលទានផ្លែឈើឱ្យសមស្របទៅនឹងរាងកាយរបស់អ្នកទទួលបាននូវសុខភាពល្អ និងមានភាពរីករាយជាមួយផ្លែឈើដែលអ្នកចូលចិត្ត អ្នកអាចអាននូវអត្ថបទខាងក្រោមនេះទុកជាគន្លឹះខ្លះៗ ។ រឿងពិតអំពីផ្លែឈើយ៉ាងច្រើនប្រហែលជាអ្នកមិនធ្លាប់បានដឹង ៖ ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ មានវីតាមីន រ៉ែខនិជ Antioxidants និងជាតិកាកសរសៃ ...
ខ្មែរ
English













