ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងធ្វើឡើងនៅថ្ងៃទី៣១ ធ្នូ ២០២៤ ខាងមុខនេះ ដោយគ្រោងអ្នកចូលរួមដង្ហែក្បួនប្រមាណ៣០០០នាក់
សង្គមខ្មែរយើង មានភាពរស់រវើកពោរពេញទៅដោយយុវជនមានទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតដ៏បុិនប្រសព្វ។ សាទរវិសេសភាពនៃសង្គមយើង សាទរមោទនភាពអត្តសញ្ញាណយើង សាទរកម្ពុជា។ ព្រឹត្តិការណ៍សាទរកម្ពុជា គឺជាវេទិការសម្រាប់យុវជនរបស់យើងបង្ហាញនូវវិសេសភាពរបស់ខ្លួន។ សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ...
ខ្មែរ
English













