អ្វីទៅជាជំងឺតេតាណូស?

អ្វីទៅជាជំងឺតេតាណូស?

អ្វីទៅជាជំងឺតេតាណូស? តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។ ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ ប៉ុន្តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថា ជំងឺស្កន់ជាន់។ ...

កម្ពុជា ស្វាគមន៍នាវាទេសចរណ៍ “DIAMOND PRINCESS” បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

កម្ពុជា ស្វាគមន៍នាវាទេសចរណ៍ “DIAMOND PRINCESS” បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DIAMOND PRINCESS បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ ដើម្បីមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS នេះមានសញ្ជាតិ Bermuda មានបណ្ដោយប្រវែង ២៨៨.៣៣ម៉ែត្រ ទទឹងប្រវែង ៣៧.៥០ម៉ែត្រ និងជម្រៅទឹក ៨.៥០ម៉ែត្រ។ ក្រោយពេលចូលចត ...

ភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរ បង្ហាញពីការគោរពស្រសាញ់វប្បធម៌ និងមរតកជាតិខ្មែរ

ភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរ បង្ហាញពីការគោរពស្រសាញ់វប្បធម៌ និងមរតកជាតិខ្មែរ

ថ្មីៗនេះ ភ្ញៀវបរទេសឥណ្ឌាមានសន្ទុះកើនឡើងគួរអោយកត់សំគាល់ ខណៈពួកគេស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅបរិវេណតំបន់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ទិដ្ឋភាពនេះបានបង្ហាញពីការស្រលាញ់ពេញចិត្ត និងចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្ហាញពីភាពទាក់ទាញនៃអត្តសញ្ញាណវប្បធម៌ជាតិចំពោះភ្ញៀវអន្តរជាតិផងដែរ។ ទិដ្ឋភាពនេះមិនត្រឹមតែបង្កើតភាពស្រស់ស្អាតជាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្តីពីការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផងដែរ។ អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន បានសរសើរដល់កាយវិការ ការបត់បែនទៅតាមទំរង់ប្រពៃណីទំនៀមទំលាប់ខ្មែរ ដោយចាត់ទុកថា នេះជារូបភាពដែលពោរពេញទៅដោយអត្ថន័យ ...

ស្មារតីជាតិខ្មែរ! ដើម្បីកុមារភៀសសឹកកម្ពុជា

ស្មារតីជាតិខ្មែរ! ដើម្បីកុមារភៀសសឹកកម្ពុជា

នាយប់ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា ទស្សនិកជនដែលបានចូលរួមទស្សនាការប្រកួតបាល់ទាត់រវាងក្លឹបបឹងកេត និងក្លឹបព្រះខ័នរាជស្វាយរៀង បានធ្វើការបរិច្ចាគតុក្កតាដល់កុមារភៀសសឹក ដែលនេះបានបង្ហាញឱ្យឃើញពីស្មារតីជាតិ ការគិតគូរយកចិត្តទុកដាក់ចំពោះកុមារដែលរងផលប៉ះពាល់ពីវិបត្តិសង្គរាម និងបង្កើតភាពកក់ក្តៅ រួមទាំងកម្លាំងចិត្តនៅក្នុងសង្គមកម្ពុជា។ អ្នកទស្សនាគ្រប់រូបបាននាំយកតុក្កតាមកបរិច្ចាគ និងបោះចូលក្នុងទីលាន ដើម្បីឱ្យក្រុមការងារប្រមូលយកទៅផ្តល់ជូនកុមារភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា។

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត នៅលើភ្នំបាខែង

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត នៅលើភ្នំបាខែង

ថ្ងៃលិចភ្នំបាខែង នៅតែជាជម្រើសពិសេសសម្រាប់ភ្ញៀវទេសចរ! ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរដោយថ្មើរជើង ដើម្បីឡើងទៅដល់កំពូលភ្នំបាខែង ព្រោះនៅកំពូលភ្នំនេះមានទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនកន្លែងសម្រាប់មើលថ្ងៃរៀបលិចនៅកំពូលប្រាសាទ។ ទេសចរបានមកអង្គុយរងចាំទស្សនាទិដ្ឋភាពថ្ងៃរៀបលិច នៅបរិវេណប្រាសាទ ជាមួយសកម្មភាពផ្តិតយករូបភាពនៃថ្ងៃរៀបលិច ជាមួយនឹងពន្លឺពណ៌ក្រហម របស់ព្រះអាទិត្យចាំងមកលើប្រាសាទបុរាណដ៏ស្រស់ស្អាត។ បន្ថែមពីនេះ ភ្ញៀវទេសចរក៏អាចមើលឃើញកំពូល ប្រាសាទអង្គរ លាយឡំជាមួយដើមឈើដ៏ស្រស់ត្រកាលផងដែរ។ សូមបញ្ជាក់ថា ភ្នំបាខែងមានកម្ពស់៦៥ម៉ែត្រ ដែលនៅលើភ្នំមានប្រាសាទបុរាណ តំណាងឱ្យភ្នំកៃលាស ...

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី”

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី”

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ ”រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី” ដែលប្រព្រឹត្តទៅ នាថ្ងៃទីអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះបង្កើតឡើង ក្នុងគោលបំណងចូលរួមសកម្មភាពមនុស្សធម៌ ពង្រឹងសាមគ្គីភាព និងស្មារតីឯកភាពជាធ្លុងមួយ ជាពិសេសការកៀរគរសប្បុរសធម៌ជួយដល់ពលរដ្ឋភៀសសឹក។ ក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា ...

នីតិវិធីក្នុងការទទួលបានទិដ្ឋការ (Visa) ចូលប្រទេសកម្ពុជា

នីតិវិធីក្នុងការទទួលបានទិដ្ឋការ (Visa) ចូលប្រទេសកម្ពុជា

ជាមួយនឹងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅឆ្នាំ ២០២៥ និងអាកាសយានដ្ឋានសៀមរាបថ្មីនៅឆ្នាំ ២០២៣ ផ្លូវហោះហើរថ្មីៗដោយក្រុមហ៊ុនអាកាសចរណ៍ធំៗបន្តបង្កើនភាពងាយស្រួលនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ វិស័យទេសចរណ៍បន្តរីកចម្រើន និងក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។ អ្នកទេសចរណ៍អន្តរជាតិ ជនបរទេស និងវិនិយោគិនជាច្រើន គឺជាកត្តាសំខាន់នៅក្នុងទិដ្ឋភាពទិញអចលនទ្រព្យ។ នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកធ្វើដំណើរក្នុងការស្វែងយល់ដឹងអំពីគោលនយោបាយទិដ្ឋាការរបស់ប្រទេសកម្ពុជា ដោយផ្តល់នូវទិដ្ឋភាពទូទៅនៃប្រភេទទិដ្ឋាការ លក្ខខណ្ឌតម្រូវ និងដំណើរការដាក់ពាក្យស្នើសុំទាំងអស់។ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodai ...

“SDF” ជំរុញ និងលើកទឹកចិត្ដវិស័យឯកជនចូលរួមការអភិវឌ្ឍជំនាញដល់មូលធនមនុស្សរបស់កម្ពុជាដើម្បីបង្កើត និងបង្កើនការងារប្រកបដោយជំនាញ និងមានប្រាក់ខែខ្ពស់ជាងមុន

“SDF” ជំរុញ និងលើកទឹកចិត្ដវិស័យឯកជនចូលរួមការអភិវឌ្ឍជំនាញដល់មូលធនមនុស្សរបស់កម្ពុជាដើម្បីបង្កើត និងបង្កើនការងារប្រកបដោយជំនាញ និងមានប្រាក់ខែខ្ពស់ជាងមុន

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ២០២៥៖ ក្នុងកិច្ចពិភាក្សាសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ “ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរ និងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់” ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាបរធនបាល នៃ SDF ...

រ៉ឺម៉ក់កង់បីជាច្រើនបានរៀបចំតុបតែង Christmas យ៉ាងស្រស់ស្អាត ក្នុងខេត្តសៀមរាប

រ៉ឺម៉ក់កង់បីជាច្រើនបានរៀបចំតុបតែង Christmas យ៉ាងស្រស់ស្អាត ក្នុងខេត្តសៀមរាប

រ៉ឺម៉ក់កង់បីជាច្រើនបានរៀបចំតុបតែងជា Christmas Vibe យ៉ាងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យ Christmas ដើម្បីជម្រុញការផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្តសៀមរាប។ រ៉ឺម៉កកង់បី គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម និងមានតម្លៃសមរម្យនៅក្នុងខេត្តសៀមរាប ជាពិសេសសម្រាប់ការធ្វើដំណើររុករកទីក្រុង និងជិះទៅទស្សនាតំបន់ប្រាសាទបុរាណនានា។ យានយន្តនេះ គឺជាម៉ូតូដែលភ្ជាប់ទៅនឹងរទេះ បំពាក់ដោយដំបូល ដែលអាចផ្ទុកមនុស្សបានពី 2-4 នាក់។ រ៉ឺម៉ក់កង់បីពិតជាល្អឥតខ្ចោះសម្រាប់ការជិះរយៈពេលខ្លីជុំវិញទីក្រុង ...

BBC Travel បានគូសបញ្ជាក់យ៉ាងច្បាស់ថា “រាជធានីភ្នំពេញ” គឺជាគោលដៅទេសចរណ៍មិនគួររំលង សម្រាប់ឆ្នាំ ២០២៦

BBC Travel បានគូសបញ្ជាក់យ៉ាងច្បាស់ថា “រាជធានីភ្នំពេញ” គឺជាគោលដៅទេសចរណ៍មិនគួររំលង សម្រាប់ឆ្នាំ ២០២៦

បញ្ជីទេសចរណ៍ “BBC Travel” បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាគោលដៅទេសចរណ៍ឆ្នើម ដែលភ្ញៀវទេសចរគួរមកទស្សនាក្នុងឆ្នាំ ២០២៦ ក្នុងចំណោមតំបន់ទេសរណ៍ ២០ នៅជុំវិញពិភពលោក។ BBC រៀបរាប់ថា អាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបតែបើកដំណើរការ បានផ្សាភ្ជាប់អន្តរជាតិមកកាន់កម្ពុជាបានកាន់តែប្រសើរជាងមុន ជាមួយនឹងជើងហោះហើរត្រង់ពី អារ៉ាប់រួម តួកគី ចិន ...

Page 5 of 172 1 4 5 6 172
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.