ការបង្កើនភាពអង់អាចដល់ក្មេងស្រី គឺជាការបើកសោគន្លឹះនៃការអភិវឌ្ឍរបស់គ្រួសារនិងសង្គមនាពេលបច្ចុប្បន្ននិងសម្រាប់អនាគតឱ្យកាន់តែមាននវានុវត្តន៍ខ្ពស់ មានភាពធន់ និងប្រកបដោយភាពរីកចម្រើន។ ក្រសួងកិច្ចការនារី ក្រោមកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទិកាពិភាក្សានៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា(ទទក) ក្រោមប្រធានបទ «ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៤។ ការបង្កើនភាពអង់អាចដល់ក្មេងស្រី គឺជាការបើកសោគន្លឹះនៃការអភិវឌ្ឍរបស់គ្រួសារនិងសង្គមនាពេលបច្ចុប្បន្ននិងសម្រាប់អនាគតឱ្យកាន់តែមាននវានុវត្តន៍ខ្ពស់ មានភាពធន់ និងប្រកបដោយភាពរីកចម្រើន។ ការបង្កើនភាពអង់អាចរបស់ក្មេងស្រី សំដៅលើការបណ្តុះភាពក្លាហាន, ការផ្តល់នូវសិទ្ធិជាមូលដ្ឋានពេញលេញ, ការទទួលបានការអប់រំ ចំណេះដឹង ...