ស្វែងយល់អំពីគន្លឹះសំខាន់ៗសម្រាប់សុខភាព “ស្ត្រី”
ស្រ្តីគ្រប់រូបតែងរមែងចង់ទទួលបានសុខភាពល្អ រាងកាយមាំមួន និងសម្រស់ស្រស់ស្អាតជានិរន្តរន៍… ប៉ុន្តែស្រ្តីជាច្រើនហាក់មិនបានស្វែងយល់អំពីគន្លឹះសំខាន់ៗដែលអ្នកអាចអនុវត្តប្រចាំថ្ងៃ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ កុំបង្អត់អាហារពេលព្រឹក ការបង្អត់អាហារពេលព្រឹកពិតជាគ្រោះថ្នាក់ណាស់ចំពោះសុខភាពរាងកាយ បើទោះបីជាអ្នកមិនសូវចង់ទទួលទានអាហារក្នុងបំណងសម្រកទម្ងន់។ អ្នកអាចទទួលទានអាហារមានជាតិសរសៃនៅពេលព្រឹក វានឹងអាចកាត់បន្ថយការស្រេកឃ្លាននាពេលថ្ងៃរសៀលបានយ៉ាងមានប្រសិទ្ធិភាព ។ ម្យ៉ាងវិញទៀត សូមចាប់ផ្តើមទទួលទានអាហារកាន់តែឆាប់ក្នុងពេលព្រឹក អ្នកនឹងមានឱកាសធ្វើឲ្យការដុតរំលាយ កំឡុងពេលធ្វើសកម្មភាពពេញមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា អ្នកដែលទទួលទានអាហារពេលព្រឹក គឺមានសុខភាពល្អជាងអ្នកដែលមិនទម្លាប់ទទួលទាន ។ កំណត់ពេលវេលាចូលគេងឱ្យបានត្រឹមត្រូវ ...
ខ្មែរ
English













