អត្ថប្រយោជន៍នៃផ្លែត្រសក់ រក្សាសម្រស់ឱ្យក្មេងជាងវ័យ និងស្បែកមុខស្រស់ថ្លា
ត្រសក់ គឺជាបន្លែមួយប្រភេទដែលសម្បូរទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកា និងប៉ូតាស្យូម ដូច្នេះហើយទើបមនុស្សមួយចំនួននិយមយកត្រសក់មកធ្វើជាឱសថប្រចាំត្រកូលក្នុងការថែទាំស្បែកឱ្យស្រស់ស្អាត ទទួលបានសម្រស់ផូរផង់ក្មេងជាងវ័យដែលអ្នកនឹកស្មានមិនដល់។ ត្រសក់មិនគ្រាន់តែល្អចំពោះស្បែកមុខតែប៉ុណ្ណោះទេ វានៅមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលអ្នកពុំទាន់បានស្វែងយល់ដឹង។ ដូច្នេះ ឡេឌីស៍ សូមបង្ហាញជូនអត្ថប្រយោជន៍បន្ថែមនៃផ្លែត្រសក់ដែលអ្នកគួរដឹង។ ត្រសក់បំបាត់អាការហើមភ្នែក និងភ្នែករូង ៖ ចំពោះសុភាពនារីដែលអង្គុយធ្វើការនៅមុខកញ្ចក់កុំព្យូទ័រពេញមួយថ្ងៃរហូត អាចប្រឈមជាមួយនឹងអាការផ្សាភ្នែក ហើមភ្នែកដូចខ្លាឃ្មុំផេនដា និងភ្នែករ៉ូងជ្រៅដូចមិនបានគេងគ្រប់គ្រាន់។ ...