គន្លឹះទាំង 7 ដើម្បីទទួលភាពជោគជ័យផ្ទាល់ខ្លួននៅក្នុងឆាកជីវិត
ពុំមាននរណាម្នាក់ដែលងាយនឹងទទួលបានជោគជ័យឡើយ ព្រោះជីវិតតែងមានឧបសគ្គ ឬជួបឧបទ្ទេវហេតុដោយចៃដន្យជានិច្ច។ ភាពជោគជ័យ ទាមទារឱ្យមានការរៀបចំជាគម្រោងការ និងផ្តោតទៅលើគម្រោងការនោះជាប់ជានិច្ច។ អព្ភូតហេតុនៃភាពជោគជ័យនៅក្នុងជីវិតរស់មនុស្ស គឺជាជំហានតូចៗដែលបានរៀបចំឡើងដើម្បីឆ្ពោះទៅរកវា និងមានកម្លាំងចិត្តក្នុងការធ្វើវាដោយមិនរុញរារ ហើយខាងក្រោមនេះឡេឌីស៍នឹងបង្ហាញជូនអំពីចំណុចខ្លះៗដែលជួយអ្នកទទួលយកបាននូវជោគជ័យក្នុងកម្រិតមួយខ្ពស់បំផុត ៖ 1. ចូរអ្នកសម្លឹងមើលទៅក្នុងកញ្ចក់ អ្នកនឹងមើលឃើញមនុស្សម្នាក់នៅក្នុងនោះដែលគឺជារូបអ្នក រួចប្រាប់ខ្លួនឯងថា មនុស្សម្នាក់ហ្នឹងហើយដែលជាអ្នកទទួលខុសត្រូវចំពោះជោគជ័យផ្ទាល់ខ្លួន។ 2. ការគោរពលើភាពវិជ្ជមានរបស់ខ្លួនឯង គឺជាគ្រឹះសម្រាប់ឆ្ពោះទៅរក “ភាពជោគជ័យ”។ ...
ខ្មែរ
English













