Rihanna គឺជាតារាចម្រៀងលំដាប់ពិភពលោក, មហាសេដ្ឋីចាយសម្រស់ស្រស់ឆើតឆាយ ហើយថ្មីៗនេះបានក្លាយជាតំណាងមុខមាត់ថ្មីនៃទឹកអប់ Dior។
Rihanna ត្រូវបានតែងតាំងជាមុខមាត់ថ្មីសម្រាប់ Dior J’Adore ទៅលើការដាក់បង្ហាញអំពីរូបរាងថ្មីដិតរបស់ក្លិនដ៏ក្រអូបប្រកបដោយប្រជាប្រិយភាពល្បីល្បាញ។ ការផ្លាស់ប្តូររបស់តារាចម្រៀង “Umbrella” ចូលទៅក្នុងតួនាទីដ៏ធំអស្ចារ្យនេះ គឺជាមុខមាត់ថ្មីដំបូងក្នុងរយៈពេលជាង 20 ឆ្នាំ ដែលវាជាសញ្ញានៃការចារជាការចងចាំនៅក្នុងវិស័យ “ប្រវត្តិសាស្រ្តនៃរឿងព្រេងនិទានផ្ទះប្រណីត” លើពិភពលោក។
នៅក្នុងការគ្រងឈុតសម្លៀកបំពាក់ពណ៌មាស អមជាមួយខ្សែកស្រោបមាសដោយការផលិតរបស់អ្នករចនាម៉ូត ឈ្មោះ Maria Grazia Chiuri បានធ្វើការយកគំរូតាមរចនាប័ទ្មនៃដបទឹកអប់ Dior J’Adore… ធ្វើឱ្យ Rihanna បើកបង្ហាញរាងជាតំណាងនៃភាពឆើតឆាយ និងភាពជាស្ត្រីប្រកបដោយសេចក្តីទន់ភ្លន់ លាយលំនឹងសម្រស់ស្រស់ស្អាតយ៉ាងឥតខ្ចោះ។ នេះបានឱ្យដឹងថា វាជាការបន្តនូវកេរ្តិ៍ដំណែលនៃនិមិត្តរូបរបស់ Dior J’Adore នៅលើរូបរាងស្ត្រីមានឥទ្ធិពល និងមានឋានៈជា Universal Muse។
គួរបញ្ជាក់ជូនប្រិយមិត្តថា ដំណឹងនៃការឡើងគ្រងតំណែងរបស់ Rihanna ជាតំណាងរបស់ Dior លើកដំបូងត្រូវបានបែកធ្លាយនៅក្នុងខែមិថុនា ឆ្នាំ 2024 ប៉ុន្តែការចេញផ្សាយរូបភាពយុទ្ធនានេះបង្កការភ្ញាក់ផ្អើលពិតប្រាកដគឺនៅចុងខែសីហា ឆ្នាំ 2024 ដោយសាធារណជនទាំងអស់បានមើលឃើញយ៉ាងពិតប្រាកដអំពីដំណើរការនៃទឹកអប់នេះ
Rihanna គឺជាអ្នកគាំទ្រ Dior ជាយូរមកហើយ។ នាងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ WWD នៅកំឡុងខែមិថុនា ឆ្នាំ 2024 បានឱ្យដឹងថា “ក្លិនទឹកអប់ក្រអូបដែលខ្ញុំចាប់ចិត្ត និងស្រលាញ់ជាយូរមក គឺពិតជាមានន័យខ្លាំងចំពោះស្ត្រីគ្រប់រូប”។