វីរបុរសក្រុមបិសាចក្រហម Manchester United លោក Rio Ferdinand បានបង្ហាញពីការព្រួយបារម្ភរបស់គាត់ចំពោះការសម្រេចចិត្តនៃ Erik ten Hag ក្នុងការដាក់កីឡាករ Marcus Rashford កំឡុងពេលប្រកួតថ្មីៗនេះជាមួយនឹងក្រុម Crystal Palace ។ ថ្វីបើ Rashford បង្ហាញសញ្ញានៃការត្រឡប់មកទម្រង់លេងល្អវិញជាមួយនឹងគ្រាប់បាល់ក្នុងការប្រកួតមុនៗក៏ដោយ ក៏គាត់ត្រូវបានដាក់ឱ្យនៅបម្រុង ពោលគឺ មិនជាប់ជម្រើស 11នាក់ដំបូង បណ្តាលឱ្យមានលទ្ធផលស្មើគ្នា។
លោក Rio Ferdinand បានបង្ហាញពីភាពច្របូកច្របល់ទាក់ទងនឹងពេលវេលានៃការសម្រេចចិត្តនេះ ជាពិសេសនៅពេលដែល Rashford បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីឡើងវិញ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្ទុះ និងទំនុកចិត្តសម្រាប់កីឡាករ ដោយចោទជាសំណួរថា តើនេះគឺជាពេលវេលាដែលត្រឹមត្រូវសម្រាប់ការផ្លាស់ប្ដូររឺទេ។ Ferdinand បានចែករំលែកគំនិតផ្ទាល់ខ្លួននៅលើប៉ុស្តិ៍ YouTube របស់ខ្លួន ដោយបង្ហាញពីការខកចិត្តមួយទៅលើសមត្ថភាពរបស់ Rashford ក្នុងការត្រូវបានដកចេញពីជម្រើស 11នាក់ ខណៈដែលគាត់កំពុងមានទម្រង់លេងបានយ៉ាងល្អ។
ខណៈពេលដែលលោក Ten Hag បានលើកឡើងអំពីការផ្លាស់ប្ដូរថាវាក៏ជាហេតុផលមួយដែរ ពីព្រោះការលេងដ៏ល្អរបស់ Alejandro Garnacho និង Amad Diallo បានធ្វើឱ្យលោកស្មុគស្មាញក្នុងការជ្រើសរើស។ យ៉ាងណាមិញ Rashford មានបំណងចង់ដណ្តើមយកកន្លែងរបស់គាត់មកវិញ សម្រាប់ការប្រកួត Europa League នាពេលខាងមុខជាមួយក្រុម Twente រួមទាំងការប៉ះគ្នាដ៏សំខាន់ជាមួយ Tottenham នៅ Old Trafford ។