ក្រុងបាត់ដំបង ធ្លាប់ជាទីកន្លែងប្រមូលផ្តុំទៅដោយសិល្បករ សិល្បការិនី ពោលពេញទៅដោយទេពកោសល្យ ហើយបានទាំងជាប់ឈ្មោះក្រៅផ្លូវការជា ទីក្រុងវប្បធម៌របស់ខ្មែរថែមទៀតផង។ នៅអំឡុងសម័យខ្មែរក្រហម អ្នកសិល្បៈជាច្រើននាក់នៅបាត់ដំបង ត្រូវបានសម្លាប់ និង បង្ខំឱ្យរត់ភៀសខ្លួន។ បច្ចុប្បន្ន បាត់ដំបង នៅតែរក្សាបាននូវអត្តសញ្ញាណ ជាទីក្រុងវប្បធម៌ដ៏ផូរផង់របស់កម្ពុជា។
នៅតាមដងផ្លូវ ក្នុងក្រុងបាត់ដំបង មានហាងកាហ្វេ ហាងផ្កា និង ហាងតាំងបង្ហាញផ្ទាំងគំនូរសិល្បៈ។ នៅក្នុងចំណោម Art Studio ទាំងនោះ Romcheik 5 Art Space ជាទីតាំងមួយដែលលេចធ្លោជាងគេ។ ទីតាំងនេះ បានបើកដំណើរការជាសារមន្ទីរផង និង ជាវិចិត្រសាលផង ប្រមូលផ្តុំទៅដោយស្នាដៃគំនូរដ៏ល្អវិចិត្ររបស់ Artist ខ្មែរយើង។ នៅលើដំបូងអគារនៃទីតាំងនេះ មានហាងកាហ្វេមួយសម្រាប់លក់អាហារ និង ភេសជ្ជៈ ជាច្រើនមុខសម្រាប់ភ្ញៀវពេលមកទស្សនា។
គួរបញ្ជាក់ថា Romcheik 5 Art Space បានជាប់ឈ្មោះជា Top 10 Best Independent Art Spaces នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាប់លេខ 1 នៅក្នុងប្រទេសកម្ពុជា។ ទីតាំងរបស់សារមន្ទីរ និង វិចិត្រដ៏គួរឱ្យចាប់អារម្មណ៍នៅបាត់ដំបងនេះ មានទីតាំងស្ថិតនៅលើផ្លូវ 201 A, ក្រុងបាត់ដំបង។ Romcheik 5 Art Space បើកទទួលភ្ញៀវទៅទស្សនា ពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 9 ព្រឹក រហូតដល់ម៉ោង 5 និង 45 នាទី ល្ងាច៕
Romcheik 5 Art Space