Hoshi នៃក្រុម SEVENTEEN ត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ត្រៀមធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី សម្រាប់កម្មវិធី FW25 Fashion Week របស់ Diesel ។
Hoshi បានស្លៀកពាក់អាវក្រៅពណ៌ក្រហមដ៏ទាក់ទាញពីក្រុមហ៊ុន Diesel ផ្គូផ្គងជាមួយអាវយឺតក្រាហ្វិក និងខោខូវប៊យសមសម្រាប់រូបរាងទាន់សម័យ។ ដើម្បីបំពេញសម្លៀកបំពាក់របស់គាត់ គាត់បានកាន់កាបូបកាមេរ៉ា 1DR ដ៏ល្បីល្បាញរបស់ Diesel និងពាក់ស្បែកជើងប៉ាតាទាន់សម័យ ដែលស័ក្តិសមឥតខ្ចោះសម្រាប់ការធ្វើដំណើររបស់គាត់ទៅកាន់ Milan សម្រាប់កម្មវិធី FW25 Fashion Week របស់ Diesel ។
អំឡុងពេលនៃកម្មវីធី Hoshi បានពាក់អាវអំបោះពីក្រុមហ៊ុន Diesel ដែលផ្តល់នូវភាពសាមញ្ញផង ទាក់ទាញផង។ អាវខាងក្នុងដែលសមនឹងខ្លួន បង្ហាញពីភាពសហសម័យ ខណៈដែលអាវក្រៅស្រាលបន្ថែមចំណាប់អារម្មណ៍ទៅដល់អ្នកគាំទ្រ។ ការផ្គូផ្គងខោអំបោះដែលបំពេញនូវរូបរាងអោយកាន់តែទាន់សម័យ។

យ៉ាងណាមិញ Hoshi កំពុងរៀបចំសម្រាប់ការចេញអាល់ប៊ុមទោលដំបូងរបស់ Hoshi X Woozi នៃក្រុម SEVENTEEN ដែលមានចំណងជើងថា “BEAM” នៅថ្ងៃទី 10 ខែមីនា ខណៈដែលគាត់កំពុងបន្តកាលវិភាគដ៏មមាញឹករបស់គាត់។