នៅក្នុងកម្មវិធីបង្ហាញម៉ូតគម្រប់ខួប 100 ឆ្នាំរបស់ Fendi គេបានប្រទះឃើញវត្តមាននៃតារាសម្តែងលំដាប់ប្រទេសកូរ៉េខាងត្បូង Song Hye Kyo បង្ហាញខ្លួនជាមួយម៉ូតសក់ខ្លី (Bob Haircut) ដ៏ស្រស់ស្អាត និងប្លែកភ្នែក ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
Song Hye Kyo ហាក់ចាយសម្រស់ដ៏ទាក់ទាញជាមួយនឹងម៉ូតសក់ខ្លី និងម៉ូតសក់សេះទម្លាក់មកខាងមុខបាំងថ្ងាស់ មើលទៅឃើញផ្ទៃមុខតូច ពិតជាស្រស់ស្អាតយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា Fendi បានប្រារព្ធកម្មវិធីបង្ហាញម៉ូតខួបលើកទី 100 របស់ខ្លួននៅឆ្នាំនេះ ដោយមានការចូលរួមពីតារាម៉ូដែលជាច្រើន រួមមាន ៖ Karen Elson និង Irina Shayk ដែលផ្លាស់ប្តូរវេនគ្នា ដើម្បីដើរបង្ហាញម៉ូតសម្លៀកបំពាក់នៅលើកម្រាលព្រំផ្លូវរត់ ព្រមទាំងវត្តមានឯកអគ្គរដ្ឋទូត តំណាងម៉ាកយីហោផ្ទាល់ គឺ Twice Mina, Song Hye Kyo និងតារាសម្តែងជប៉ុន Meguro Ren រួមទាំងតារាអន្តរជាតិច្រើនផ្សេងទៀត ដូចជា Matt Bomer និង Sarah Jessica Parker។
