Stefano Ricci ដែលជាប្រ៊េនប្រណិតរបស់ អ៊ីតាលី បានមកប្រទេសកម្ពុជា ដើម្បីធ្វើការថតរូបផ្សព្វផ្សាយម៉ូតសម្លៀកបំពាក់របស់ខ្លួន នៅប្រាសាទបុរាណមួយ ក្នុងខេត្តសៀមរាប។ រូបភាពនោះបានឆ្លុះបញ្ចាំងឱ្យឃើញពីការលាយបញ្ចូលគ្នានូវប្រ៊េនប្រណិតលំដាប់ពិភពលោក និង ប្រាសាទបុរាណ ដ៏ល្អផូផង់របស់កម្ពុជា មានអាយុកាលពាន់ឆ្នាំ។
Stefano Ricci បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា STEFANO RICCI presents the SS25 Collection at Pitti Uomo 106 in Florence.
“The new adventure of the Explorer Project – Mission Cambodia – saw the collaboration between the brand and renowned photographer Steve McCurry, paying homage to the timeless heritage of a legendary land.”
ត្រូវបានគេស្គាល់ពេញពិភពលោក Stefano Ricci ជាប្រ៊េនប្រណិតរបស់អ៊ីតាលី ដែលមានចក្ខុវិស័យ ធ្វើឱ្យសម្លៀកបំពាក់ និង គ្រឿងសម្អាងរបស់បុរស “Made in Italy” ល្បីសុះសាយពេញពិភពលោក។ ប្រ៊េននេះ បង្កើតឡើងដំបូងតាំងពីឆ្នាំ 1972 មកម្ល៉េះ និងមានស្នាក់ការកណ្តាលនៅ Fiesole ប្រទេសអ៊ីតាលី។ គួរបញ្ជាក់ថា ប្រ៊េននេះផ្តោតសំខាន់ទៅលើ Menwears ដែលមានដូចជា ក្រវ៉ាត់ក ខោអាវធំ ខោអាវកីឡា ស្បែកជើង ខ្សែក្រវ៉ាត់ វ៉ែនតា និង ទឹកអប់។
Stefano Ricci បានយកសត្វឥន្រ្ទី ជានិមិត្តសញ្ញានៃប្រ៊េនរបស់ខ្លួន ហើយក្នុងពេលបច្ចុប្បន្ន គេឃើញក្បាលខ្សែក្រវ៉ាត់របស់ប្រ៊េននេះ ជារូបក្បាលឥន្រ្ទី មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកជំនួញ សេដ្ឋីៗលុយវាល់លាន នៅលើពិភពលោក។