ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជា បានកើនឡើងជាមធ្យម១៥% ក្នុង១ឆ្នាំ
នាអំឡុង២ទសវត្សរ៍ចុងក្រោយ ទំហំប្រាក់នៅក្នុងចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់ ជាមធ្យម ១៥% ក្នុងមួយឆ្នាំ ខណៈដែលឥណទានប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ ជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេស ថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន ឥណ្ឌា ...