ស្អាតណាស់! Cherry Blossoms រដូវផ្កាសាគូរ៉ា រីកបង្ហាញសម្រស់យ៉ាងស្រស់បំព្រងនៃធម្មជាតិ
ប្រទេសជប៉ុន គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចសមុទ្រជប៉ុន សមុទ្រអុកហុតស្គ៍ នៅភាគខាងជើង និងសមុទ្រចិនខាងត្បូងនៅភាគខាងត្បូង។ ជប៉ុនជាកម្រងកោះផ្សំឡើងពីកោះចំនួន ៦,៨៥២ ដែលស្មើនឹងផ្ទៃដីសរុប ៣៧៧,៩៧៥ គីឡូម៉ែត្រការ៉េ និងមានកោះធំៗចំនួនប្រាំគឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ ស្ស៊ីកុគឹ និងអូគីណាវ៉ា។ ទីក្រុងតូក្យូ គឺជារាជធានីជាតិ និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ ចំណែកឯទីក្រុងធំៗបន្ទាប់រួមមានយ៉ូកូហាម៉ា អូសាកា ណាហ្គោយ៉ា សាប់ប៉ូរ៉ូ ហ្វុគូអូកា កូបេ និងក្យូតុ ជាដើម។ លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ...