ក្រសួងឧស្សាហកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតក្នុងស្រុកនាំយកម្ហូបខ្មែរជូនដល់អតិថិជនទូទាំងពិភពលោក
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុក ស្វែងរកអ្នកជំនាញម្ហូបខ្មែរ ដើម្បីលើកកម្ពស់ការកែច្នៃ និងការទទួលស្គាល់ម្ហូបខ្មែរលើឆាកអន្តរជាតិ ដោយនាំយកម្ហូបដែលមានរសជាតិដ៏សម្បូរបែបរបស់កម្ពុជាជូនដល់អតិថិជនទូទាំងពិភពលោក។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងសិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ ...