វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ផ្ដល់ឱកាសដល់ការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
កម្ពុជាកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសដោយនិយាយជារួម វិនិយោគិន សិង្ហបុរី តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង ...