មាន សូនីតា ប្រឹងលក់ខោអាវក្រមាទាំងអត់ចំណេញ ព្រោះចង់ឃើញយុវជនស្លៀកដើរលេងចូលឆ្នាំ
ខោដែលច្នៃម៉ូតចេញពីក្រមាខ្មែរ របស់ មាន សូនីតា បាន និងកំពុងមានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវវ័យ ប៉ុន្តែតាមសាមីខ្លួនតារាស្រីបានឲ្យដឹងថា បើទោះការលក់កើនឡើងបន្តិច ប៉ុន្តែនាងលក់ទាំងអស់ចំណេញនោះទេ ព្រោះតែចង់ឃើញយុវជនស្លៀកខោនេះដើរលេងបុណ្យចូលឆ្នាំខ្មែរ។ មាន សូនីតា បានចាប់ផ្ដើមយុទ្ធនាការលក់ខោក្រមាខ្មែរកាលពីថ្មីៗនេះ បន្ទាប់ពីជោគជ័យ លើការបំផុសពីក្រមាខ្មែរកាលពីប៉ុន្មានឆ្នាំមុន។ នេះជាបេសកកម្មថ្មីមួយទៀតលើផលិតផលខ្មែរ ខណៈបច្ចុប្បន្ននាងក៏បាន និងកំពុងដំណើរការ គម្រោងលើកកម្ពស់ទេសចរណ៍ក្នុងស្រុកហៅថា “កម្ពុជាឋានសួគ៌លើដី” ...