មកស្វែងយល់ និងដោះស្រាយបញ្ហា ស្រ្តីងាយបាត់បង់ចំណង់ផ្លូវភេទ!
យោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញឱ្យដឹងថា ស្ត្រីទំនងជាឆាប់បាត់បង់ចំណង់ផ្លូវភេទជាជាងបុរស។ អ្នកវិទ្យាសាស្រ្តក៏បានលើកឡើងថា បុរសមានចំណង់ផ្លូវភេទខ្លាំងក្លា និងចង់ធ្វើការរួមភេទច្រើនជាងស្ត្រីជាទូទៅ។ ជូនចំពោះស្រ្តី តើអ្នកធ្លាប់ចោទជាសំនួរសិចខ្លះៗមកលើខ្លួនឯងទេ? ដូចជា តើហេតុអ្វីបានជាខ្ញុំបាត់បង់ការចាប់អារម្មណ៍ខាងផ្លូវភេទ? ហេតុអ្វីខ្ញុំគ្មានចំណង់ពុះកញ្ច្រោលក្នុងប្រព្រឹត្តសិចដូចមុន? ជាទូទៅចំណងផ្លូវភេទស្រ្តីធ្លាក់ចុះ អាចកើតមានក្នុងអំឡុងចន្លោះប៉ុន្មានឆ្នាំមុន និងក្រោយឈានចូលដល់វ័យអស់វដ្តរដូវ។ ការរួមភេទតិច ក៏អាចជាកត្តាប៉ះពាល់ដល់ផ្លូវចិត្តស្រ្តីគ្រប់វ័យដូចគ្នា។ ដូច្នេះ តើកត្តាអ្វីដែលជាមូលហេតុចម្បងបណ្តាលឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ? សូមអាននូវមូលហេតុខាងក្រោមមួយចំនួនដែលឡេឌីស៍បានធ្វើការសិក្សាស្រាវជ្រាវក្នុងគោលបំណងចែកជូនជាចំណេះដឹងផ្នែកភេទសម្ព័ន្ធ។ 1. ការផ្លាស់ប្តូររបទជីវិត ...