កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៤នេះ
យោងតាមរបាយការណ៍ក្នុងការវាយតម្លៃរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងយ៉ាងរឹងមាំនៅឆ្នាំ២០២៤ ដែលជំរុញដោយការកើនឡើងនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញ។ ការវាយតម្លៃបឋមរបស់ AMRO ចេញផ្សាយបន្ទាប់ពីខ្លួនបានធ្វើទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំនៅកម្ពុជាចាប់ពីថ្ងៃទី២ ដល់ទី១៣ ខែឧសភា ឆ្នាំ២០២៤។ បេសកកម្មនេះត្រូវបានដឹកនាំដោយលោកបណ្ឌិត Jinho Choi ...