ឆាប់ៗខាងមុខនេះធនាគារទាំងអស់នៅកម្ពុជានឹងចេញ KHQR តែ១ប៉ុណ្ណោះ ដែលអាចស្កែនបានទាំងប្រាក់រៀល និង ដុល្លារ
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ថា ឆាប់ៗនេះ ធនាគារទាំងអស់នៅកម្ពុជានឹងចេញ KHQR តែមួយប៉ុណ្ណោះ ដែលអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ហើយធនាគារនឹងបង្កើតគណនីជាប្រាក់រៀលដោយស្វ័យប្រវត្តជូនអតិថិជនណា ដែលមិនទាន់មានគណនីជាប្រាក់រៀល។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះឃើញថា មានការប្រតិកម្មពីសាធារណជន ...