ក្រុមហ៊ុន Visa នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ – នៅថ្ងៃនេះ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ ក្រុមហ៊ុន Visa នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ ...