ព្រឹត្តិការណ៍នៃពិធីបើកកីឡាអូឡាំពិកដ៏អស្ចារ្យ និងគួរឱ្យចងចាំបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក
ទស្សនិកជនទាំងអស់ហាក់កំពុងចូលរួមទស្សនា ក៏ដូចជាបង្ហាញនូវការកោតសរសើរចំពោះពិធីបើកកីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស ជាមួយក្បួនដង្ហែដ៏អស្ចារ្យនៃទូករបស់អត្តពលិកតាមដងទន្លេ Seine។ ស្របពេលនេះដែល ប្រសិនបើយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តនៃពិធីបើកកីឡាអូឡាំពិកកន្លងមក តើលក្ខណៈសម្បត្តិនៃពិធីនៅក្នុងឆ្នាំនេះអាចនឹងទទួលបានមេដាយមាសឬយ៉ាងណា? ពិធីបើកកីឡាអូឡាំពិកមិនមែនគ្រាន់តែជាការសម្តែងប្រកួតប្រជែងកីឡា និងបើកបង្ហាញអំពីក្បួនដង្ហែរបស់ប្រជាជាតិនោះទេ។ ខណៈការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកដំបូងបំផុត នៅឆ្នាំ 1920 ត្រូវបានប្រារព្ធឡើងនៅទីក្រុង Antwerp ហើយប្រជាជននៃប្រទេសបែលហ្ស៊ិកមានមោទនភាពដែលបង្ហាញអំពីឆន្ទៈរបស់ខ្លួនថាថា “បើទោះបីជាមានការបំផ្លិចបំផ្លាញដ៏ធំមកលើប្រទេសរបស់ខ្លួនក្រោយសង្គ្រាមលោកលើកទី1 ក្តី ប៉ុន្តែភាពភ័យរន្ធត់ទាំងអស់នៃជម្លោះមិនបានធ្វើឱ្យខូចស្មារតីរបស់ប្រជាជាតិពួកគេឡើយ” ...