ក្នុងតង់ទីមួយ Rayan Aït-Nouri បានផ្តល់ការបញ្ជូនបាល់ឱ្យទៅ Hwang Hee-chan ដើម្បីរកគ្រាប់បាល់ដ៏គួរឱ្យអស្ចារ្យសម្រាប់ Wolves ។ ក្រោយមកប៉ុន្មាននាទី Pedro Porro បានជួយឱ្យ Rodrigo Bentancur តាមស្មើដោយការតែតបាល់ពីជ្រុង។ Brennan Johnson រកបានបាល់ប៉េណាល់ទីគ្រាប់ ប៉ុន្តែការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ Son Heung-min ត្រូវបានសង្គ្រោះដោយអ្នកចាំទី។ បន្ទាប់មក Kulusevski បានជួយឲ្យ Brennan រកគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទីបានយ៉ាងល្អនឹងជួយឲ្យ Tottenham នាំមុខ ២-១។
នៅតង់ទីពីរ ការប្រកួតមានការសម្រុកគ្នាច្រើន ប៉ុន្តែនៅចុងម៉ោងជិតនឹងបញ្ចប់ទៅហើយ Aït-Nouri បានបញ្ជូនបាល់ឱ្យ Larsen ស៊ុតបញ្ចូលទីដោយការស៊ុតដ៏ល្អធ្វើឲ្យក្រុម Wolves តាមស្មើមកវិញ។ ការតែតមួយក្បាលរបស់ Matt Doherty ត្រូវបានសង្គ្រោះពី Fraser Forster ។ នៅទីបញ្ចប់ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ដោយភាគីទាំងពីរបានចែកគ្នាម្នាក់មួយពិន្ទុ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖