នៅក្នុងជុំទី ១៧ នៃលីគបាល់ទាត់កំពូលរបស់ប្រទេសអ៊ីតាលី ក្រុម Fiorentina ទទួលក្រុមភ្ញៀវ Udinese នៅដីរបស់ខ្លួន។ នៅក្នុងតង់ទីមួយ Sottil បានទទួលបាល់ពិន័យ ១១ ម៉ែត្រមួយ ដែល Kean ជាអ្នកស៊ុតវាបានសម្រាច់នៅនាទី៨ ជួយឲ្យ Fiorentina នាំមុខមួយមុន។ ខណៈដែលបាល់ស៊ុតពីចម្ងាយឆ្ងាយរបស់ Ekkelenkamp ត្រូវបានសង្គ្រោះដោយ De Gea បានយ៉ាងល្អ។
នៅតង់ទីពីរ កំហុសរបស់ Ranieri បានអនុញ្ញាតឱ្យ Lucca រកគ្រាប់បាល់តាមស្មើមកវិញ។ បន្ទាប់មក Lucca បានស៊ុតបុកបង្គោលទីជាមួយនឹងការទាត់ដ៏អស្ចារ្យរបស់គាត់ ហើយក្រោយមក Thauvin បានកាត់បាល់នៅខាងក្នុងប្រអប់ទី ដើម្បីបង្កើតតំបន់ទំនេរមួយ ជាមួយនិងការស៊ុតបាល់បញ្ចូលទីដោយការបាញ់ពីចម្ងាយដើម្បីរកគ្រាប់បាល់នាំមុខឲ្យ Udinese ត្រលប់មកវិញ។ នៅទីបំផុត Udinese បានស៊ុតតាមពីក្រោយបំបាក់ Fiorentina ក្នុងលទ្ធផល ២-១៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖