អ្នកប្រហែលជាមានអារម្មណ៍ថា ៖ ចង់បត់ជើងតូចគ្រប់ពេលហើយនៅពេលដែលអ្នកទៅបន្ទប់ទឹក អ្នកបត់ជើងតូចពុំចេញមួយដំណក់ទាល់តែសោះ ម្យ៉ាងនៅពេលដែលមានសារធាតុរាវចេញមកមកក្រៅ វាបែរជាមានអារម្មណ៍ថាឈឺចុកចាប់ទៅវិញ។ ស្រ្តីមួយចំនួនតែងតែព្រងើយកន្តើយ និងមើលរំលងចំណុចនេះដោយគិតថាវាជារឿងសាមញ្ញ ឬគ្រាន់តែជាផ្នែកមួយនៃអាការរាងកាយរបស់ស្រ្តីភេទ និងបន្តឈឺចុកចាប់អស់ពេញមួយជីវិត។
តើអ្នកដឹងទេ? នេះអាចជារោគសញ្ញាមួយនៃជំងឺរលាកតម្រងនោម ដែលជាធម្មតាគេស្គាល់ថា UTI.UTI ដែលវាអាចកើតឡើងនៅលើមនុស្សគ្រប់គ្នាមិនថាជាបុរស ឬស្រ្តី។ ជំងនេះនេះ ចាប់ផ្តើមបញ្ចេញអាការនឹងទឹកនោម រហូតដល់អាចប៉ពាល់ដល់ប្លោកនោម ក្រលៀន បំពង់នោម (បំពង់បង្ហួរ ទឹកនោមពីក្រលៀនមកប្លោកនោម) ទ្វារតូច។
មូលហេតុនៅពីក្រោយ ជំងឺ UTI គឺនៅពេលដែលមេរោគ និងបាក់តេរីចូលទៅក្នុងទ្វារតូចហើយបន្តចូលទៅក្នុងប្លោកនោមធ្វើឱ្យមនុស្សមិនស្រណុកសុខស្រួល និងបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់ក្រលៀន។ ស្រ្តីគឺប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ ព្រោះទ្វារតូចរបស់គេនៅជិតទ្វារធំជាងបុរស ហើយធ្វើឱ្យបាក់តេរីងាយស្រួលរីករាយដាលដល់ទ្វារតូច និងបំពង់ទឹកនោមយ៉ាងងាយស្រួល។
1. រោគសញ្ញា
• ទឹកនោមរាងល្អក់បន្តិច ពេលខ្លះមានលាយជាមួយឈាម ហើយមានក្លិនអាក្រក់ខ្លាំង
• ក្តៅខ្លួន/រងាញាក់ញ័រ/អស់កម្លាំង
• ឈឺចុកចាប់កំឡុងពេលបត់ជើងតូច
• រមូលសាច់ដុំនៅក្រោមពោះ
• ពិបាកបត់ជើងតូចស្ទើរគ្រប់ពេល
• ឈឺក្រលៀន ឈឺពោះ និងស្បែកឡើងក្រហមខ្លាំង
2. ការបង្ការ
• ស្លៀកពាក់ខោអាវរលុងៗ ចៀសវាងការស្លៀកខោរឹបខ្លាំងពេក
• ស្លៀកខោក្នុងដែលផលិតពីសាច់កប្បាស និងធ្វើការផ្លាស់ប្តូរយ៉ាងហោចមួយថ្ងៃពីរដង
• ទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៤លីត្រក្នុងមួយថ្ងៃ
• ងូតទឹកផ្កាឈូកល្អជាជាងងាយងូតទឹកអាង
• ចំពោះស្រ្តី ៖ ក្នុងកំឡុងពេលមករដូវ សូមឧស្សាហ៍ផ្លាស់ប្តូរសំឡីអានាម័យឱ្យបានញឹកញាប់ និងកុំប្រើប្រាស់ផលិតផលមានជាតិគីមីនៅតំបន់បរិវេណទ្វារមាស
• សូមលាងសម្អាត និងរក្សាអង្គជាតិរបស់អ្នកឱ្យបានស្អាតជាប្រចាំ។ ធ្វើការលាងសម្អាតប្រដាប់ភេទរបស់អ្នកមុន និងក្រោយពេលរួមភេទជានិច្ច
• បត់ជើងតូចមុន និងក្រោយពេលរួមភេទដើម្បីសម្អាតនូវបាក់តេរីដែលចូលទៅក្នុងទ្វារមាសរបស់អ្នក